ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ ប្រាប់​ពលរដ្ឋ​ថា «​យ័ន្ត​ការពារ​អាយុជីវិត​ដ៏​ស័ក្តសិ​ទ្ធិបំផុត គឺ ៣​ការពារ​និង​៣​កុំ​»

លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ ប្រាប់​ពលរដ្ឋ​ថា «​យ័ន្ត​ការពារ​អាយុជីវិត​ដ៏​ស័ក្តសិ​ទ្ធិបំផុត គឺ ៣​ការពារ​និង​៣​កុំ​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ថ្លែង​ជា​ថ្មី​ក្នុងន័យ​ក្រើនរំលឹក​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង​នេះ បាន​លើកឡើង​នៅ​គ្រា​ដែល​លោក​អភិបាលខណ្ឌ និង ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ច្បារអំពៅ បាន​អញ្ជើញ​ចែក​អំណោយ ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​៣០​គ្រួសារ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ភូមិ​ដើម​ម៉ា​ក្លឿ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ

​លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា «​យ័ន្ត​ការពារ​សុខភាព​អាយុជីវិត​បងប្អូន​ដ៏​ស័ក្តសិ​ទ្ធិបំផុត គឺ​ត្រូវ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ វិធានការ ៣​ការពារ​និង​៣​កុំ បងប្អូន​ទាំងអស់​គ្នា​នឹង​ចៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩»​។​

​លោក​អភិបាលខណ្ឌ​ច្បារអំពៅ បាន​ថ្លែងបន្តថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​អាជ្ញាធរ សង្កាត់​-​ខណ្ឌ និង​ក្រុមគ្រូពេទ្យ ។ ជំងឺ​កូវី​ដ​-១៩​នេះ​ជា​ជំងឺ​កាច​សាហាវ​កំពុងតែ​គំរាមកំហែង​សុខភាព​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ពិភពលោក មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​យើង​ប៉ុណ្ណោះ​ទេ ។ បើសិន​មាន​ប្រជាពលរដ្ឋ​ណា​ស្លាប់​ដោយសារ​ជំ​កូវី​ដ​-១៩ គឺ​គ្មាន​សាច់ញាតិ បងប្អូន ណា​អាច​ទៅ​ចូលរួម​ចំអាស​ទឹក​ឬ​ជួបជុំគ្នា​ធ្វើបុណ្យ​តាម​ប្រពៃណី​បានឡើយ គឺមាន​តែ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជា​អ្នក​វេច​ខ្ចប់​សាកសព​យក​ទៅ​បូជា រួច​ហើយ​យក​ធាតុ​មួយកញ្ចប់​ប្រគល់អោយ​ក្រុមគ្រួសារ គ្រប់​គ្នា​បាន​ត្រឹមតែ​អា​លោះ​អាល័យ​តែ​ប៉ុណ្ណោះ ។​
​យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានបង្ហាញ​ថា ប្រជាពលរដ្ឋ​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ នៅ​ទូទាំង​ប្រទេស​ជាង​១០០​នាក់​ហើយ ដូច្នេះ​ដើម្បី​ចៀសផុត​ពី​ជំងឺ​កាច​សាហាវ​នេះ​បាន សូម​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ត្រូវមាន​អនាម័យ អនុវត្ត​អោយ​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ​និង​៣​កុំ និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ។​
​អំណោយ​ដែល​ចែកជូន​ប្រជាពលរដ្ឋ​នៅពេលនេះ ក្នុង​១​គ្រួសារៗ ទទួលបាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១​យួរ និង​ថវិកា​មួយចំនួន ផងដែរ ៕

Filed in: ព័ត៌មានជាតិ