ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ស្វាយចេក និង​ក្រុមការងារ​ថ្នាក់ស្រុក នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ស្វាយចេក និង​ក្រុមការងារ​ថ្នាក់ស្រុក នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន  និង លោកជំទាវ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី ២១ ខែ ឧសភា ឆ្នាំ ២០២១ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ស្វាយចេក ,​លោក លឿង សុ​ភ័ក្តិ អភិបាល​នៃ​គណៈ​ស្រុក​ស្វាយចេក និង​ក្រុមការងារ​ថ្នាក់​ខេត្ត​,​ថ្នាក់ស្រុក ចុះជួយ​ឃុំ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន រួមមាន​៖
-​អង្ករ ៩០០ គីឡូក្រាម
-​ទឹកស៊ីអ៊ីវ ០៩​យួរ
-​ត្រី ខ ០៩​យួរ​
-​មី ០៩​កេស​តូច
-​ទឹកក្រូច ០៩​យួរ
-​ទឹកបរិសុទ្ធ​វី​តាល់ ៩ កេស​
-​សាប៊ូ ០៩​កញ្ចប់
-​ខ្លាញ់ ០៩​ដប
-​ប៊ីចេង ០៩​កញ្ចប់
-​ជែល​លាងដៃ ៦០​ដប
-​និង​ថវិកា ចំនួន ៥៥០.០០០ រៀល (​ហាសិប​ប្រាំ​ម៉ឺន​រៀល​) ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជួប​បញ្ហា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ចំនួន ០៩ គ្រួសារ មកពី​ឃុំ​ទ្រា​ស ក្នុងនោះ​អង្ករ ១០០​គីឡូក្រាម​ជូន​វត្ត​ទ្រាស អង្ករ ១៥០​គីឡូក្រាម​ជូន​ក្រុមយុវជន ស​.​ស​.​យ​.​ក ស្នាក់​នៅ​វត្ត​ទ្រា​ស រួម​ថវិកា ១៨ ម៉ឺន​រៀល​ជូន​លោកតា​អាចារ្យ​គណៈកម្មការ ៣​នាក់ ក្នុង​១​នាក់​បាន​ថវិកា​២​ម៉ឺន​រៀល និង​យុវជន ស​.​ស​.​យ​.​ក ២​នាក់ ក្នុង​១​នាក់ ចំនួន ៦ ម៉ឺន​រៀល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ បាន​ពាំនាំ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដោយ​ក្តី​នឹករលឹក និង សូមអោយ​បងប្អូន​ប្រជា​ពលរដ្ឋួ​ទាំង​អស់ ប្រកាន់​ភ្ជាប់​នូវ ៣ ការពារ ៣ កុំ តាម​វិធាន ការពារ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ជំងឺ​កូវី​ត ១៩ ( Covid-19) ។
​ក្នុង​នោះ​ប្រជាពលរដ្ឋ​ចំនួន ៩​គ្រួសារ ក្នុង​មួយ​គ្រូ​សារ​ទទួលបាន ៖
-​អង្ករ ៥០ គីឡូក្រាម​
-​ទឹកស៊ីអ៊ីវ ០១ យួរ​
-​ត្រីខ ០១ យួរ​
-​មី ០១ កេស​
-​ទឹកក្រូច ០១ យួរ​
-​ទឹកបរិសុទ្ធ​វី​តាល់ ០១ កេស​
-​ប៊ីចេង ០១ កញ្ចប់​
-​ខ្លាញ់ ០១ ដប​
-​ជែល​លាងដៃ ០៥​ដប​
-​សាប៊ូ ០១ កញ្ចប់​
-​ថវិកា ចំនួន ៥ ម៉ឺន​រៀល ។​

Filed in: ព័ត៌មានជាតិ