ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ប្រកាស​ចូល​កាន់​មុខតំណែង ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កំពត​

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ប្រកាស​ចូល​កាន់​មុខតំណែង ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កំពត​។ ពិធី​នេះ​រៀបចំ​នៅ​សាលាខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ឯកឧត្តម​ព្រះរាជា​អាជ្ញា ប្រធាន​សាលាដំបូង​ខេត្ត លោកស្នងការ មេបញ្ជាការ​កងកម្លាំង​ទាំង​បី​ប្រភេទ ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​អភិបាលក្រុង ស្រុក នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​។​

​ក្នុង​ពិធី​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ថ្លែង​កោតសរសើរ​ដោយស្មោះ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច មន្ត្រីរាជការ​នៃ​ខេត្ត​កំពត​ទាំងមូល តែងតែ​ខិតខំ​ដឹកនាំ និង​បំពេញ​ភារកិច្ច​ធ្វើឲ្យ​ខេត្ត​កំពត មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ មាន​ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​ល្អប្រសើរ ជាពិសេស​ស្ថិតក្នុង​បរិបទ​កូវី​ដ​១៩​នេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម ជាវ តា​យ ក្នុងនាម​ក្រសួង​កិច្ចការនារី និង​រដ្ឋបាល​ខេត្ត​កំពត បាន​ផ្តាំផ្ញើ និង​ផ្តល់​នូវ​អនុសាសន៍​លើ​កិច្ចការ​សំខាន់ៗ​មួយចំនួន ដល់​លោក​ស្រី ហួត រី ប្រធាន​មន្ទីរ​កិច្ចការ​នារី​ដែល​ទើប​ប្រកាស​តែងតាំង​នាពេលនេះ​ដូចខាងក្រោម​៖
១-​ត្រូវ​បន្ត​អនុវត្ត​ការងារ​ដែល​នៅ​សេសសល់​ពី​លោកស្រី សឿន សារី ឲ្យបាន​ចប់​សព្វគ្រប់​តាម​ផែនការ​
២-​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ស្រប​តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ព្រមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា និង​គោលការណ៍​ណែនាំ​ផ្សេងៗ របស់​រាជរដ្ឋាភិបាល ក្រសួង​កិច្ចការនារី និង​រដ្ឋបាល​ខេត្ត​
៣-​ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ក្នុង​មន្ទីរ ឲ្យបាន​ល្អ​ប្រសើរ ពោល​គឺ​សំដៅ​លុបបំបាត់​ភាព​អសកម្ម​ទាំងឡាយ និង​បង្កើន​ស្មារតី​គោរព​ក្រមសីលធម៌​វិជ្ជាជីវរៈ​
៤-​ត្រូវធ្វើ​កិច្ច​សហការ​ជាមួយ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឲ្យ​ការងា​ររបស់​យើង​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​ជូន​រាជរដ្ឋាភិបាល ក្រសួង និង​រដ្ឋបាល​ខេត្ត​
៥-​ពេល​ជួប​ការលំបាក​ត្រូវ​រាយការណ៍​សុំ​យោបល់​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​រដ្ឋបាល​ខេត្ត ដើម្បី​ជួយ​ដោះស្រាយ ដោយ​មិន​ត្រូវ​ទុក​ការងារ​ទាំងនោះ​ចោល​ឡើយ​
៦-​យកចិត្តទុកដាក់​ជម្រុញ​លើកទឹកចិត្ត អប់រំ​ណែនាំ ជួយ​បង្ក​លក្ខណៈ និង​ផ្តល់​ឱកាស​ការងារ​ដល់​មន្ត្រី​វ័យក្មេង ដែល​ជា​ធនធានមនុស្ស​សម្រាប់​បន្តវេន​នៅ​ថ្ងៃ​ខាង​មុខ​។​

​សូមជម្រាបថា តាមរយៈ​ប្រកាស​លេខ​៣៣៣ ក​កន​/​ប្រក ចុះ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១ របស់​ក្រសួង​កិច្ចការនារី ត្រូវបាន​តែងតាំង​លោកស្រី ហួត រី ជា​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កំពត​៕

Filed in: ព័ត៌មានជាតិ