ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋបាល​ខេត្ត​ប៉ៃលិន រក​ឃើញ​អ្នក​កើ​តជំងឺ​កូវី​ដ​១៩ ចំនួន ៣​នាក់​

​រដ្ឋបាល​ខេត្ត​ប៉ៃលិន រក​ឃើញ​អ្នក​កើ​តជំងឺ​កូវី​ដ​១៩ ចំនួន ៣​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ រដ្ឋបាល​ខេត្ត​ប៉ៃលិន នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ពី​ការរកឃើញ​អ្នកជំងឺ​កូវី​ដ​១៩ ចំនួន ៣​នាក់​បន្ថែមទៀត​។​

​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩ ដែល​ទើប​រកឃើញ​នេះ​រួមមាន​៖ ឈ្មោះ សុង រ៉ា ភេទ​ស្រី អាយុ ៦៤​ឆ្នាំ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ មានមុខ​របរ លក់​ខោអាវ​ជជុះ​ក្នុង​ផ្សារ​កូនដំរី​។​

​ដោយឡែក​ពីរ​នាក់​ទៀត ជា​ប្តី​ប្រពន្ធ ឈ្មោះ សូ ញាក់ ភេទ​ប្រុស អាយុ ៦២​ឆ្នាំ និង​ឈ្មោះ ថា វី អាយុ ៦២​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​មុខរបរ​ជា​អ្នក​ធ្វើ​ចម្ការ អាសយដ្ឋាន​អចិន្ត្រៃយ៍​នៅ​ភូមិ​ធ្លោ​កវៀន ឃុំ​ធ្លោ​កវៀន ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។​

​រដ្ឋបាល​ខេត្ត​បាន​គូសបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១ ស្ត្រី​ឈ្មោះ សុង រ៉ា បាន​ធ្វើដំណើរ​ចេញពី​ស្រុក​ម៉ាឡៃ ឆ្ពោះទៅ​ផ្ទះ​ប្អូន​នៅ​ភូមិ​កូនដំរី ឃុំ​និមិត្ត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ហើយ​បាន​ស្នាក់​នៅ​ទីនោះ​ចំនួន ០១​យប់​។ លុះ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ ស្ត្រី​ឈ្មោះ សុង រ៉ា បាន​ធ្វើដំណើរ​ចេញពី​ភូមិ​កូនដំរី ឃុំ​និមិត្ត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ សំដៅ​មក​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត ប៉ៃលិន ដើម្បី​យក​ខោអាវ​មក​លក់​នៅ​ផ្សារ​ព្រំ​។​

​ប៉ុន្តែ​ពេល​មកដល់​ចំណុច​ព្រំប្រទល់​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ក្រុម​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ប្រចាំការ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព​ភ្នំ​កុយ បាន​ធ្វើ​តែស្ត​រហ័សចំនួន ០៣​លើក រកឃើញ​វិជ្ជមាន​ជំងឺ​កូវដ​-១៩ ទាំង ០៣​លើក ហើយ​ក្រុម​ការងារ​បាន​បញ្ជូន​វត្ថុសំណា​ក​ទៅ​ធ្វើ​តែស្ត​នៅ​មន្ទីរពិសោធន៍​ខេត្ត​បាត់ដំបង លទ្ធផល​វិជ្ជមាន​ដដែល​។​

​ដោយឡែក​ករណី​គូ​ស្វាមី​ឈ្មោះ សូ ញាក់ និង​ប្រពន្ធ​ឈ្មោះ ថា វី នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា បាន​ធ្វើដំណើរ​ដោយ​រថយន្ត​ផ្ទាល់ខ្លួន​ម៉ាក Mazda ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-5445 ពណ៌​ស និង​រួម​ដំណើរ​ចំនួន ០៥​នាក់ ចេញពី​ភូមិ​ធ្លោ​កវៀន ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ឆ្ពោះ​មក​ភូមិ​អូរ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​ក្នុង​រយៈពេល​ធ្វើ​ដំណើរ បាន​ឈប់​នៅ​កន្លែង​ចាក់​សាំង មុំ​ពុកឆ្មា មាន​លក់​សត្វ​ស្លាប (​ខេត្ត​បាត់ដំបង រួច​បន្ត​ជា​រំ ចូល​តាម​ច្រក​រ៉ែ​ដែក​សំឡូត មក​ខេត្ត​ប៉ៃលិន វេលា​ម៉ោង ៥​ល្ងាច​។​

​ក្នុង​របាយការណ៍​បានបញ្ជាក់​ថា ករណី​រកឃើញ​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩ ទាំង​៣​នាក់​នេះ មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន ១១​នាក់​។​

​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ដល់​សាធារណជន ដែល​ធ្លាប់​មាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩ ទាំង​៣​នាក់​ខាងលើ​នេះ តាមដាន​សុខភាព និង​ត្រូវ​ទៅ​យក​វត្ថុ​សំណាក​នៅ​មន្ទីរ​សុខាភិបាល មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​៕

Filed in: ព័ត៌មានជាតិ