ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​បុរស​បែក​ថ្នាំ​ម្នាក់ សម្រុក​ផ្លោះ​របង​ចូល​ក្នុង​បរិវេណ មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ បង្ក​ការភ្ញាក់ផ្អើល ដល់​ក្រុម​គ្រូពេទ្យ​និង​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

​បុរស​បែក​ថ្នាំ​ម្នាក់ សម្រុក​ផ្លោះ​របង​ចូល​ក្នុង​បរិវេណ មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ បង្ក​ការភ្ញាក់ផ្អើល ដល់​ក្រុម​គ្រូពេទ្យ​និង​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​យប់​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ មាន​បុរស​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត​រហូត​បាត់បង់​ស្មារតី (​បែក​ថ្នាំ​) បាន​សម្រុក​ផ្លោះ​របង​ចូល​ក្នុង​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅតាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ ក្នុង​មណ្ឌល រហូតដល់ កម្លាំង គ​-​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ឈរជើង​ការពារ​នៅ​ទីតាំង​នោះ​ផ្ទាល់ នាំគ្នា​ដេញ​ចាប់​បុរស​រូប​នោះ រហូត​បាន​សម្រេច​។

​ប្រតិបត្តិការ ឃាត់ខ្លួន​ជនសង្ស័យ​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងសម័យ​កូវី​ដ​-១៩ ពិតជា​មាន​ការលំបាក​ណាស់ ព្រោះ​សមត្ថកិច្ច​មិន​អាច​ស្មាន​ដឹងថា ជន​ណា​ម្នាក់​មាន​ផ្ទុក​ជំងឺ​កូវី​ដ​នោះឡើយ ហេតុដូច្នេះ​ហើយ​ដើម្បី​សុវត្ថិភាព​ដល់​កងកម្លាំង ដែល​អាច​ប្រឈម​ជាមួយ​ការឆ្លង​មេរោគ​គ្រប់​ជំហាន មុន​ពេល​ចូលចាប់​ជនណាម្នាក់ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ការពារ​មេរោគ​ផង ពាក់​កំបាំងមុខ​ផង ពាក់​ម៉ាស​ផង ពាក់​ស្រោមដៃ​ផង និង​ត្រូវ​ប្រើ​សម្ភារៈ​ជំនួយ​ក្នុង​ការចាប់​ផង​ទើប​ហ៊ាន​ចូល​ចាប់​ជន​ទាំងនោះ​។ ចំណែក​សម្លៀកបំពាក់​ការពារ​មេរោគ​ដែល​បាន​ប្រើ​រួចហើយ មិន​អាច​ប្រើ​ម្តងទៀត​បាន​ទេ​គឺ​ត្រូវតែ​បោះចោល ដែល​ជា​ផលវិបាក មួយ​ផ្នែក​បន្ថែម​ទៀត​។

​ជាក់ស្តែង​ដូច​បុរស​បែក​ថ្នាំ​ខាងលើ ដែល​មានឈ្មោះ វ៉ា អាយុ​៣១​ឆ្នាំ អាស័យដ្ឋាន​រស់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​កម្លាំង​គ​-​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដេញចាប់​ដោយ​ប្រុងប្រយ័ត្ន និង​បាន​ពិនិត្យ សំណាក​ឃើញថា ពុំ​មាន​សញ្ញាណ​វិជ្ជ​មានកូ​វីដ​-១៩ ក៏​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​កែប្រែ​ផ្តាច់​សារធាតុ​ញៀន ឱកាស​ខ្ញុំ តាម​ការណែនាំ​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែម្តង​៕

Filed in: ព័ត៌មានជាតិ