ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ១,៤៤៧​នាក់ ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ​ឯកឧត្តម ឃួ​ង ស្រេង​!

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ១,៤៤៧​នាក់ ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ​ឯកឧត្តម ឃួ​ង ស្រេង​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅក្នុង​ព្រឹត្តិការ សហគមន៍​២០​កុម្ភៈ បាន​បណ្តាល​ឲ្យ​ជំងឺ​កូ​វីដ​-១៩ ឆ្លង​រាលដាល​ជា​បន្តបន្ទាប់ អូសបន្លាយ​ពេល មកដល់​បច្ចុប្បន្ន ដែល​នាំឲ្យ​មាន​មនុស្ស​ឆ្លង​ជំងឺ ជាង​២​ម៉ឺន​នាក់ និង​ស្លាប់​១៥៤​នាក់ គិត​ត្រឹម​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​។

​ដោយ​អនុវត្ត​តាម​ការដឹកនាំ​ចង្អុលបង្ហាញ ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ក្នុង​កាលៈទេសៈ​នេះ អាវុធហត្ថ​រាជធានី ភ្នំពេញ បាន​បញ្ចេញ​កម្លាំង ទៅ​ចូលរួម​យ៉ាង​សកម្ម​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ប្រតិបត្តិការ បង្ការ​ទប់ស្កាត់ ប្រយុទ្ធប្រឆាំង ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ គ្រប់​រូបភាព ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

​នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ផ្តល់​នូវ​អំណោយ​ដ៏​ថ្លៃថ្លា រួមមាន​អង្ករ​និង​មី ចំនួន ១,៤៤៧ ឈុត តាមរយៈ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ចែកជូន​ដល់ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ក្នុង​រយៈកាល​កន្លងមក ចំនួន​១,៤៤៧​នាក់ ទុក​ជា​ការលើកទឹកចិត្ត និង​បំពេញ​បន្ថែម​តម្រូវការ​ប្រើប្រាស់​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​។

​ក្នុងឱកាស​បែងចែក​អំណោយ​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ណែនាំ​ដល់​នាយទាហាន​ដែល​ជា​តំណាង តាម​បណ្តា​អង្គភាព​ចំណុះ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឲ្យ​ក្រើនរំលឹក​ដល់​សមាជិករ​បស់​ខ្លួន​គ្រប់រូប បន្ត​រួម​ចំណែក​អនុវត្ត បេសកកម្ម ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ត​ទៅ​មុខ​ទៀត​ដោយ​ឥត​រុញ​រា ក្នុង​ស្មារតី​ទទួលខុសត្រូវ​និង​ប្តេជ្ញា​ខ្ពស់ ស្រប​តាម​បទបញ្ជា​ថ្នាក់លើ ក៏ដូចជា​ការណែនាំ​នានា របស់​ក្រសួង​សុខាភិបាល និង អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់ នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​៕

 

Filed in: ព័ត៌មានជាតិ