ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាល​រាជធានី​ភ្នំពេញ នឹង​បង្រួម​តំបន់​ក្រហម​កាន់តែ​តូច​ជាង​មុន រហូត​ដល់​តាម​ខ្នង​ផ្ទះ អគារ ឬ​នៅ​តាម​ខុន​ដូរ ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​១៩ ខែ​ឧសភា​

​អភិបាល​រាជធានី​ភ្នំពេញ នឹង​បង្រួម​តំបន់​ក្រហម​កាន់តែ​តូច​ជាង​មុន រហូត​ដល់​តាម​ខ្នង​ផ្ទះ អគារ ឬ​នៅ​តាម​ខុន​ដូរ ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​១៩ ខែ​ឧសភា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​បង្រួម​តំបន់​ក្រហម ដែល​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់ នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ មក​នៅ​ទំហំ​តូច​ជាង​មុន រហូត​ដល់​តាម​ខ្នង​ផ្ទះ អគារ ឬ​នៅ​តាម​ខុន​ដូរ ហើយ​ការងារ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​១៩ ខែ​ឧសភា ឆ្នាំ​២០២១ ខាងមុខនេះ ដើម្បី​ផ្តាច់ប្ញស​គល់កូ​វីដ​-១៩​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី វិធានការ​ការពា​ររ​បស់​ក្រសួងសុខាភិបាល ពិសេស​ការអនុវត្ត ៣​កុំ និង​៣​ការពារ ត្រូវតែ​បន្ត​អនុវត្ត ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​។​

​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ តាមរយៈ video conference ជាមួយ​អភិបាល​ខណ្ឌ​ទាំង​១៤ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា​នេះ ដើម្បី​ពិនិត្យ​ពិភាក្សា និង​កំណត់​ទីតាំង ឲ្យបាន​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ការ​បង្រួម​តំបន់​ក្រហម​ឲ្យនៅ​តូច រហូត​តាម​ខ្នង​ផ្ទះ តាម​អគារ ឬ​នៅ​តាម​ខុន​ដូរ នៅ​ថ្ងៃ​១៩ ខែ​ឧសភា ឆ្នាំ​២០២១១​ខាងមុខនេះ ដើម្បី​ផ្តាច់ ប្ញ​សគល់​ជំងឺ​កូវី​ដ​-១៩​។​

​លោក ឃួ​ង ស្រេង បាន​ថ្លែងថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ពិនិត្យ ពិភាក្សា​ទៅលើ ទីតាំង​តំបន់​ក្រហម​ទាំងអស់ នៅក្នុង​រាជធានី ដើម្បី​យើង​បង្រួម​តំបន់​ក្រហម​នេះ ឲ្យមក​នៅតូ​ចជាង​មុន រហូត​មក​នៅត្រឹម​តាម​ខ្នង​ផ្ទះ តាម​អគារ ឬ​នៅ​តាម​ខុន​ដូរ តែម្ដង នៅ​ថ្ងៃ​ទី​១៩ ឧសភា​ខាងមុខ​នេះ​។ ចំពោះ​ទីតាំង​តំបន់​ក្រហម ម្ចាស់​មូលដ្ឋាន ត្រូវតែ​ទទួលខុសត្រូវ អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ជៀសវាង ការនាំ​ជំងឺ​កូវី​ដ​-១៩ ពី​តំបន់​ក្រហម​នេះ ទៅ​ទីតាំង​គេ​ផ្សេង​ទៀត​។ យើង​សុខចិត្ត​ឈឺចាប់​នៅក្នុង មូលដ្ឋាន​របស់​យើង កុំ​ឲ្យ​បន្ត​ការឈឺចាប់​ទៅ​មូលដ្ឋាន​គេ​ផ្សេង​។​

​លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ទីតាំង​ដែល​បិទ​ខ្ទប់ អាជ្ញាធរ​ខណ្ឌ​ត្រូវ​មើល​ការខុស​ត្រូវឲ្យ​បានម៉​ត់​ចត់​បំផុត ទាំង​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ និង​ស្បៀងអាហារ ព្រោះថា ស្បៀង​របស់​យើង មាន​គ្រប់គ្រាន់ មិន​ខ្វះ​ចែកជូន​ប្រជាពលរដ្ឋ​នោះទេ​។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ទៀតថា ចំពោះ​ការងារ​ដែល​ត្រូវ​អនុវត្ត​នៅ​ថ្ងៃទី​១៩ ខែ​ឧសភា នេះ គឺ​ការ​បង្រួម​តំបន់​ក្រហម​មក​នៅ​តូច​ជាង​មុន មក​នៅ​តាម​ខ្នង​ផ្ទះ តាម​អគារ ឬ​នៅ​តាម​ខុន​ដូរ ដើម្បី​ផ្ដាច់​ឲ្យបាន​ឫសគល់​ជំងឺ​កូវី​ដ​-១៩​នេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​លោក ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ ធ្វើ​ការណែនាំ​និង​ផ្សព្វផ្សាយ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រកាន់​ភ្ជាប់​នូវ​វិធានការ​ការពារ​របស់​ក្រសួង​សុខាភិបាល ពិសេស គឺ​ការអនុវត្ត ៣​កុំ និង​៣​ការពារ​៕

Filed in: ព័ត៌មានជាតិ