ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បន្ត​យក​ស្បៀងអាហារ​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ចំនួន​១២៤៤​គ្រួសារ​

​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បន្ត​យក​ស្បៀងអាហារ​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ចំនួន​១២៤៤​គ្រួសារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ បញ្ជាក់ថា រដ្ឋបាល​នៅ​តែ​បន្ត​យក​ស្បៀងអាហារ​ចែកជូន​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត​ក្នុង​តំបន់​បិទ​ខ្ទប់​បណ្ដោះអាសន្ន តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​ការបញ្ជាក់​របស់​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ធ្វើឡើង​ក្នុង​ពេល​លោក​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​នាំយក​ស្បៀងអាហារ​មក​ចែកជូន​ប្រជាពលរដ្ឋ នៅតាម​តំបន់​បិទ​ខ្ទប់​បណ្ដោះអាសន្ន ចំនួន​១២៤៤​គ្រួសារ ក្នុង​ការទប់ស្កាត់ និង​កាត់ផ្ដាច់​ការចម្លង​មេ​រោគកូ​វីដ​១៩ ទូទាំង​សង្កាត់​ទាំង​៧ នៃ​មូលដ្ឋាន​ខណ្ឌ នា​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១ ម្សិលមិញ​។​

​ក្នុង​សកម្មភាព​សមធម៌​ជា​បន្តបន្ទាប់​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, លោក ជា ពិសី បាន​ឆ្លៀតឱកាស​អំពាវនាវ​ឱ្យ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​បន្ត​ស្រាវជ្រាវ​រិះរក​គ្រប់​មធ្យោបាយ ដោយ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​និង​អត់​ស្បៀងអាហារ ឬ​អត់បាយ ដោយ​មិន​បានដឹង​ពី​មូលហេតុ​នោះទេ ក្រោយ​ពី​រាជរដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់ និង​កំណត់​ជា «​តំបន់​ក្រហម​» «​តំបន់​លឿង​» និង «​តំបន់​លឿងទុំ​» ហើយ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​បន្ថែម​ពី​នេះ លោក ជា ពិសី បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ធ្វើ​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​១៩ តាមរយៈ​ការអនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ក្រសួង​សុខាភិបាល ដែល​ជា​សារ​ដឹកនាំ​ផ្ដាំផ្ញើ​យ៉ាង​យកចិត្តទុកដាក់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​សូមជម្រាបថា សម្រាប់​ស្បៀងអាហារ​ជា​គ្រឿងឧបភោគ បរិភោគ ដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ទូទាំង ៧​សង្កាត់ នៃ​មូល​រដ្ឋា​ន​ខណ្ឌឫស្សីកែវ ចំនួន​១២៤៤​គ្រួសារ ទទួល​បាន​ក្នុង​មួយ​គ្រួសារ​រួមមាន​៖ អង្ករ​២៥​គីឡូក្រាម​, មី​១​កេស​, ទឹកត្រី​១​យួរ​, និង​ត្រីខ ១០​កំប៉ុង​៕

Filed in: ព័ត៌មានជាតិ