ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​សម្តេច​សង្ឃ ណ​យ ច្រឹក និមន្ត​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ និង​កងកម្លាំង​នគរបាល អាវុធហត្ថ និង​កម្លាំង​សណ្តាប់ធ្នាប់​ជាង​៣០០​អង្គ​/​នាក់ នៅ​ខណ្ឌ​ព្រែក​ព្នៅ​

​សម្តេច​សង្ឃ ណ​យ ច្រឹក និមន្ត​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ និង​កងកម្លាំង​នគរបាល អាវុធហត្ថ និង​កម្លាំង​សណ្តាប់ធ្នាប់​ជាង​៣០០​អង្គ​/​នាក់ នៅ​ខណ្ឌ​ព្រែក​ព្នៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេចព្រះ​វនរ័ត្ន​កិត្តិ​ឧស​ទ្ទេស​បណ្ឌិត ណ​យ ច្រឹក ព្រះសង្ឃ​នាយករង​ទី​២ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​ច័ន្ទ​បុរី​វង្ស នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​និមន្ត​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ និង​កងកម្លាំង​នគរបាល អាវុធហត្ថ និង​កម្លាំង​សណ្តាប់ធ្នាប់​ជាង​៣២៤​អង្គ​/​នាក់ នៅ​ខណ្ឌ​ព្រែក​ព្នៅ​។​

​ពិធី​ប្រគេន​ទេយ្យទាន និង​ចែក​អំណោយ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧកញ៉ា ម៉ម វណ្ណឌី និង​លោកស្រី ទៀង ផល្លា សរុប​អស់​ថវិកា​ចំនួន ១៤,៦៥៩​ដុល្លារ​។​

​សម្រាប់​ទេយ្យទាន បច្ច័យ និង​អំណោយ​ដែល​សម្តេច​ព្រះ​វនរ័ត្ន​កិត្តិ​ឧស​ទ្ទេស​បណ្ឌិត ណ​យ ច្រឹក ព្រមទាំង​ពុទ្ធបរិស័ទ នាំយក​មក​ប្រគេន​ដល់​ព្រះសង្ឃ និង​កងកម្លាំង​នគរបាល កម្លាំង​វុ​ធ​ហត្ថ និង​កម្លាំង​សណ្តាប់ធ្នាប់ នាពេល​នេះ​រួមមាន​៖ ក្នុង​១​អង្គ​/​នាក់ ទទួលបាន​ទេយ្យទាន​អង្ករ ២៥​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​ឡូ​, ទឹកត្រី​១​យួរ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ផងដែរ​។​

​នា​ឱកាស​នោះ​ដែរ សម្តេចព្រះ​វនរ័ត្ន​កិត្តិ​ឧស​ទ្ទេស​បណ្ឌិត ណ​យ ច្រឹក បាន​សង្ឃដីកា​ថា សម្រាប់​ទេយ្យវត្ថុ​មាន​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយ​ចំនួន​នេះ បានមក​ពី​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ជាច្រើន ដើម្បីឱ្យ​គណៈកម្មការ​គ្រប់គ្រង​វត្ត មាន​ឱកាស​បាន​ចូល​សហការ​បរិច្ចាគ​នូវ​វប្បធម៌​ចែករំលែក​ទាំងនេះ ក្នុង​បំណង​ដើម្បី​លើក​តម្កើង និង​អភិវឌ្ឍន៍​ផ្នែក​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​យើង ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​លូត លាស់​ទាំង​វិស្ស័យ​ពុទ្ធចក្រ និង​អាណាចក្រ​ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើឱ្យ​ប្រទេស​យើង ទទួលបាន​នូវ​សុខសន្តិភាព មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស្ស័យ​។​

​សម្តេចព្រះ​វនរ័ត្ន​កិត្តិ​ឧស​ទ្ទេស​បណ្ឌិត ណ​យ ច្រឹក បាន​មាន​សង្ឃដីកា​បន្តថា ជាពិសេស​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការលំបាក​របស់​រាជរដ្ឋាភិបាល នៅក្នុង​ដំណាក់កាល​រាតត្បាត​ជំងឺ​កូវី​ដ​១៩​ជាដើម និង​សូម​ប្រជាពលរដ្ឋ​កុំ​ភ្លេចខ្លួន​អំពី​បញ្ហា​នូវ​ការ​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ដែល​ពិភពលោក​កំពុង​ជួបប្រទះ ដោយ​ត្រូវ​រក្សា​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន ទើប​យើង​អាច​យកឈ្នះ​មិន​ថា​ជំងឺ​កូវី​ដ​-១៩ ឬក៏​ជំងឺ​ផ្សេងៗ​ដែល​ព្យាយាម​តាម​យាយី​យើង​បាន​ឡើយ​។​

​លោក​ឧកញ៉ា ម៉ម វណ្ណឌី និង​លោកស្រី ទៀង ផល្លា បាន​ថ្លែងថា ដោយសារ​ជំងឺ​កូវី​ដ​-១៩ កំពុង​ញាំញី​ធ្វើឱ្យ​ស្ថានភាព​មាន​ការប្រែប្រួល​ស្ទើ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សេដ្ឋកិច្ច និង​សង្គមកិច្ច​។ ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា ក៏​ត្រូវ​បាន​រង​ផលប៉ះពាល់​ជា​អវិជ្ជមាន ដោយ​ជួប​ការខ្វះ​ចង្ហាន់​ផងដែរ​។ ដោយ​មើលឃើញ​ពី​ផល​លំបាក​របស់​ព្រះសង្ឃ​នៅ​តាម​ទី​អារាម​បែបនេះហើយ ទើប​លោក និង​ភរិយា​នាំយក​ទេយ្យទាន និង​បច្ច័យ​មក​ប្រគេន​ដល់​ព្រះសង្ឃ ព្រមទាំង​កងកម្លាំង​ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ផងដែរ​៕

Filed in: ព័ត៌មានជាតិ