ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ស្បៀងអាហារ​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី​នៅ​តាម​បន្ទប់​ជួល​ក្នុង​តំបន់ «​តំបន់​ក្រហម​» ខណ្ឌ​ឬ​ស្សី​កែវ

ស្បៀងអាហារ​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី​នៅ​តាម​បន្ទប់​ជួល​ក្នុង​តំបន់ «​តំបន់​ក្រហម​» ខណ្ឌ​ឬ​ស្សី​កែវ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ស៊ូ សោ​គន្ធ អភិបាលរង​ខណ្ឌ​ឫស្សីកែវ បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច​នូវ​វិធានការ​ចាំបាច់​បំផុត​ដែលមាន «៣​កុំ និង​៣​ការពារ​» ក្រៅ​ពី​ការចូលរួម​ស្គែ​ន​ខ្យូ​អ​រកូដ និង​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ការទប់ស្កាត់​នៃ​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​-១៩ និង​ដើម្បី​ឈាន​ទៅ​បញ្ចប់​ឱ្យបាន (​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​)​។​

​តំណាង​លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ក្នុង​ការអំពាវនាវ​បែបនេះ របស់លោក​អភិបាលរងខណ្ឌ ស៊ូ សោ​គន្ធ បាន​ធ្វើឡើង​ក្នុង​ពេល​លោក​ដឹកនាំ​ក្រុមការងារ​បន្ត​ពាំនាំ​យក​នូវ​ស្បៀងអាហារ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី​រស់នៅ​តាម​បន្ទប់​ជួល​ក្នុង​តំបន់​បិទ​ខ្ទប់ «​តំបន់​ក្រហម​» ស្ថិតក្នុង​ភូមិសាស្ត្រ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១​។​

​ក្រៅពី​ការចែក​ស្បៀងអាហារ លោក ស៊ូ សោ​គន្ធ បាន​បន្ត​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​អនាម័យ​ឲ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​១៩ តាមរយៈ​ការអនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ក្រសួង​សុខាភិបាល ដែល​ជា​សារ​ដឹកនាំ​ផ្ដាំផ្ញើ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា រួមមាន​៖ ពាក់​ម៉ាស់​, លាងដៃ​, គម្លាត​សុវត្ថិភាព​សង្គម​-​គម្លាត​សុវត្ថិភាព​បុគ្គល (​ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ​)​។​

​លោក​អភិបាលរង​ខណ្ឌ​ឫស្សីកែវ បន្តថា វិធានការ «៣​កុំ​»​គឺ កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ហើយ​រក​កន្លែង​មាន​ខ្យល់​ចេញចូល​, កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​, កុំ​ប៉ះពាល់​គ្នា​, កុំ​ចាប់ដៃគ្នា​, កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម បើ​ផ្តាសាយ ឬ​សង្ស័យ​មាន​ជំងឺ​កូវី​ត​-១៩ ដាច់ខាត​កុំ​ចេញ​ក្រៅ ឬ​កុំ​មក​កន្លែង​ធ្វើការ ហើយ​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាមៗ​៕

Filed in: ព័ត៌មានជាតិ