ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៥​នាក់ ក្រោយ​បង្ក​របួស​ស្នាម​កាប់​ដាច់​កដៃ​ខាងឆ្វេង និង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​

​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៥​នាក់ ក្រោយ​បង្ក​របួស​ស្នាម​កាប់​ដាច់​កដៃ​ខាងឆ្វេង និង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ​៖ ដោយ​ទទួលបាន​ការអនុញ្ញាត​ពី លោក ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​យោង​តាម​ពាក្យបណ្ដឹង ចុះ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២១ របស់​ម្ដាយ​ជនរងគ្រោះ ឈ្មោះ ខាន់ លី​ហ័ង អាយុ​៣៤​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ស្ដីពី​ករណី​ក្រុម​ក្មេង​ទំនើង​មួយក្រុម​បាន​យក​កាំបិត​មក​កាប់​លើ​កូនប្រុស​របស់​គាត់ បណ្ដាលឱ្យ​ដាច់​កដៃ​ខាងឆ្វេង និង​រងរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​ជា​ច្រើន​កន្លែង កាលពី​វេលា​ម៉ោង​ប្រហែល​១៨ ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២១ ក្នុងខណៈ​កូនប្រុស​របស់​គាត់​ទៅ​លេង​បាល់​នៅ​ក្លិប​បាល់ទាត់​ស្ពត​វើល ស្ថិតក្នុង​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​ក្រោយពី​ទទួលបាន​ពា្យបណ្ដឹង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ចុះ​ធ្វើ​ប្រតិបត្តិការ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ​ដើម្បី​សួរនាំ​រហូត​កំណត់​មុខសញ្ញា​បាន ទើប​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្ត​បន្ទាប់​បាន​ចំនួន​០៥​នាក់ និង​ដកហូត​វត្ថុតាង​រួមមាន កាំបិត​កែច្នៃ​ដង​ដែក​ប្រវែង​១៨៥​សង់ទីម៉ែត្រ​ចំនួន​០១​ដើម​, កាំបិត​ប​ប៉័ងតោ ពណ៌​ស ដង​ដែក​០១​ដើម​, ពូថៅ ដង​ឈើ​០១​ដើម និង​ម៉ូតូ​ចំនួន​០២​គ្រឿង​។​

​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​។​
​

Filed in: ព័ត៌មានជាតិ