ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ត្រឡប់មក​ពី​ភ្ជួរស្រែ​វិញ​ត្រូវ​រន្ទះបាញ់​ស្លាប់ ខណៈ​មាន​ភ្លៀងខ្យល់​មួយ​មេ​កាល​ពី​ម្សិលមិញ​

​ត្រឡប់មក​ពី​ភ្ជួរស្រែ​វិញ​ត្រូវ​រន្ទះបាញ់​ស្លាប់ ខណៈ​មាន​ភ្លៀងខ្យល់​មួយ​មេ​កាល​ពី​ម្សិលមិញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អធ័ម​ដោយសា​ររន្ទះបាញ់​សម្លាប់​ខណៈ​វិលត្រឡប់​ពី​ភ្ជួរស្រែ ស្រប​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​ស្តេច​គង់ ឃុំ​ស្តេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

​បុរសរងគ្រោះ ឈ្មោះ សាំង ធី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្តេច​គង់ ឃុំ​ស្តេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រុមគ្រួសារ​សព បានឲ្យដឹងថា មុនពេល​កើតហេតុ​បុរសរងគ្រោះ រួមជាមួយ​កូនប្រុស​ម្នាក់​ទៀត​បាន​យក​គោយន្ត​ទៅ​ភ្ជួរស្រែ​ដែល​នៅ​ចម្ងាយ​ពី​ផ្ទះ​ជិត​១​គីឡូម៉ែត្រ លុះ​ភ្ជួរ​បាន​បន្តិច​ក៏​មាន​ភ្លៀងខ្យល់​យ៉ាងខ្លាំង ទើប​ឪពុក​និង​កូន​នាំគ្នា​វិលត្រឡប់​មក​ផ្ទះ​វិញ​។​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា លុះ​ពេល​ធ្វើដំណើរ​បាន​បន្តិច​ស្រាប់តែ​រន្ទះបាញ់​លាន់ឮ​យ៉ាង​កក្រើក​បណ្តាលឲ្យ​ស្លាប់​បុរស​ជា​ឪពុក​យ៉ាង​អណោច​អ​ធ័មនៅ​ពាក់កណ្តាល​ផ្លូវ​។​ដោយឡែក​កូនប្រុស​បាន​រួចផុត​ពី​សេចក្តីស្លាប់​ដោយសារ​កូនប្រុស​ដើរ​នៅខាងមុខ​បុរស​ជា​ឪពុក​។​

​ក្រោយពី​កើតហេតុ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​និង​ពិនិត្យ រួច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ