ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋមន្ត្រី​កសិកម្ម សម្លឹង​ឃើញ​ផ្លែ​មៀន​ប៉ៃលិន មាន​សក្ដានុពល​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ចិន បន្ទាប់​ពី​ផ្លែ​ចេក និង​ស្វាយ​

​រដ្ឋមន្ត្រី​កសិកម្ម សម្លឹង​ឃើញ​ផ្លែ​មៀន​ប៉ៃលិន មាន​សក្ដានុពល​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ចិន បន្ទាប់​ពី​ផ្លែ​ចេក និង​ស្វាយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្លឹង​ឃើញ​ថា ផ្លែ​មៀន​ប៉ៃលិន គឺជា​ផ្លែឈើ​មួយ ដែល​មាន​សក្ដានុពល សម្រាប់​ការនាំចេញ​ដោយផ្ទាល់ ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន បន្ទាប់​ពី​ផ្លែ​ចេក និង​ផ្លែស្វាយ ដែល​បាន​នាំចេញ​រួម​មក​នោះ​។​

​ការលើកឡើង​របស់​លោក​រដ្ឋមន្ត្រី​ធ្វើ​ឡើង ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ជា​ផ្លូវការ នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន នា​ពេល​ថ្មីៗ​នេះ​។​

​លោក វេង សាខុន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​បាន​រៀបចំ​នាំចេញ​ផ្លែ​ចេក​ស្រស់ និង​នៅ​ឆ្នាំ​នេះ​យើង​ទទួលបាន​ការអនុញ្ញាត​ឲ្យ​នាំ​ស្វាយ​ស្រស់ បន្ទាប់​នេះ គឺ​មាន​ផ្លែ​មៀន​ប៉ៃលិន ដែល​ជា​ផ្លែ​ឈើ បន្ទាប់​ពី​ផ្លែស្វាយ ហើយ​មាន​ទឹកមាត់​ត្រចៀក​កាំ និង​ផ្លែ​ជាច្រើន​បន្ដបន្ទាប់​ទៀត ដែល​អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​»​។​

​មៀន​ប៉ៃលិន ឬ​តា​ង៉ែ​ន ជា​ឈ្មោះ ផ្លែឈើ​ម្យ៉ាង ដែល​ដុះ​នៅ​ខេត្ត​ប៉ៃលិន​។ វា​ជា​ប្រភេទ ផ្លែឈើ ដែល​មាន​រសជាតិ​ផ្អែម ស្រដៀង​ទៅ​នឹងមៀន ធម្មតា​ដែរ តែ​វា​មាន សាច់​ច្រើនជាង និង​មិនសូវមាន​ក្លិន​ក្រអូប ដូច​មៀន​ពេក​នោះទេ​។​

​សម្បុរ​វា​ដូចគ្នា​នឹង​មៀន​ធម្មតា​ដែរ វា​ដូច​គ្នា​ស្ទើរតែ​ច្រឡំ​។ វា​ជា​ផ្លែឈើ​ហូប​ផ្លែ ដែល​មិន​ប៉ះពាល់ ដល់​សុខភាព​ឡើយ ហើយ​វា​ឆ្ញាញ់ បើ​ប្រៀបធៀប នឹង​ផ្លែឈើ​ដទៃ តា​ង៉ែ​ន​អាច​ថា បាន​ជា​ផ្លែ​ឈើ​ដែល​មាន​ប្រជាប្រិយភាព ហើយ​ក៏​លក់ដាច់​ជាង​គេ​នៅ​ទីផ្សារ​ផង​ដែរ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​បាន​បញ្ជាក់​ថា គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២០ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) ជិត​១.៥​ម៉ឺន​ហិកតា ក្នុងនោះ​ផ្ទៃដី​ប្រមូល​ផល​ចំនួន​ប្រមាណ​១​ម៉ឺន​ហិកតា ទិន្នផល​ជា​មធ្យម​ចំនួន ១៣.៨៨​តោន​/​ហិកតា បរិមាណ​ផល​ប្រមាណ​ជា ១៥៩ ៨៣៣​តោន​៕

Filed in: ព័ត៌មានជាតិ