ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម ណុប ដា​រ៉ា អញ្ជើញ​ប្រជុំ​ពង្រឹង​ក្រុមការងារ​ច្រក​អន្តរជាតិ​ដូង​

ឯកឧត្តម ណុប ដា​រ៉ា អញ្ជើញ​ប្រជុំ​ពង្រឹង​ក្រុមការងារ​ច្រក​អន្តរជាតិ​ដូង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ បាន​អញ្ជើញ​ក្នុង​ពិធី​ប្រជុំ​ពង្រឹង​ក្រុមការងារ​ដែល​ឈរជើង​ត្រួតពិនិត្យ​ការចេញ​-​ចូល​របស់​ប្រជាពលរដ្ឋ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្ថិត​នៅក្នុង​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង ។​

​នៅក្នុង​កិច្ចប្រជុំ​នា​ព្រឹក​នេះ​ឯកឧត្តម ណុប ដា​រ៉ា​បាន​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​តួនាទី​ភារកិច្ច​របស់​កម្លាំង​ដែល​កំពុង​ឈរជើង​ត្រួតពិនិត្យ​ការចេញ​-​ចូល​របស់​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​ក៏ដូចជា​ការចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​ពី​ប្រទេស​ជិតខាង​មក​ប្រទេស​កម្ពុជា ។​

​ឯកឧត្តម បាន​បន្តទៀតថា​បើសិន​ជា​ស្រាវជ្រាវ​រក​ឃើញ​មន្ត្រី​ណា​ម្នាក់​ដែល​ឈរជើង​នៅ​ទីនេះ​មាន​ការឃុបឃិត​គ្នា​ជាមួយ​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​លោក​នឹង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ដើម្បី​សុំ​ការ​ដក​មន្ត្រី​នោះ​យក​ទៅ​អនុវត្ត​តាម​ច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

​បន្ទាប់​ពី​ប្រជុំ​ចប់​ឯកឧត្តម ណុប ដា​រ៉ា បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​តាម​ច្រករបៀង​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង ។​១៣/០៥/២០២១

Filed in: ព័ត៌មានជាតិ