ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

កិច្ចប្រជុំ​ពិភាក្សា​ការងារ​ចាំបាច់​មួយ​ចំនួន​របស់​រដ្ឋបាលខេត្តកែប លើការពង្រឹង​ការអនុវត្ត​តួរ​នាទី​ភារកិច្ច និង​នីតិវិធី​ផ្តល់​សេវា​សាធារណៈ​ និងដំណោះស្រាយការងារ​ផ្តល់​សេវា​អោយមាន​ភាពរលូន​

កិច្ចប្រជុំ​ពិភាក្សា​ការងារ​ចាំបាច់​មួយ​ចំនួន​របស់​រដ្ឋបាលខេត្តកែប លើការពង្រឹង​ការអនុវត្ត​តួរ​នាទី​ភារកិច្ច និង​នីតិវិធី​ផ្តល់​សេវា​សាធារណៈ​ និងដំណោះស្រាយការងារ​ផ្តល់​សេវា​អោយមាន​ភាពរលូន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ គណ​:​អភិបាលខេត្ត បាន​អញ្ញើ​ញដឹក​នាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ចាំបាច់​មួយ​ចំនួន​របស់​រដ្ឋបាលខេត្ត ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក លោក​អភិបាលរង​ខេត្ត​កែប នាយក នាយករង​រដ្ឋបាលខេត្ត លោក លោកស្រី នាយក នាយករង ទីចាត់ការ អង្គភាព​ជំនាញ និង​ប្រធាន​អនុប្រធាន​ការិយាល័យ​ចំណុះ​រដ្ឋបាលខេត្ត​ផងដែរ ។

ក្នុង​កិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត បាន​លើក​យក​របៀបវារៈ​ចំនួន​២​យកមក​ពិភាក្សា​៖
១-​ការពង្រឹង​ការអនុវត្ត​តួរ​នាទី​ភារកិច្ច និង​នីតិវិធី​ផ្តល់​សេវា​សាធារណៈ​ផ្តោតលើ សេវា​សុរិយោដី សេវា​សំណង់​។
២-​បញ្ហា​ផ្សេងៗ ដែល​ផ្តោតលើ​ការងារ​ប្រឈម និង​ដំណោះស្រាយ ដើ​ម្បី​អោយ​ការងារ​ផ្តល់​សេវា​មាន​ភាពរលូន​ហើ​យ ប្រជាពលរដ្ឋ​អាច​ទទួលយកបាន​។​
​
ឯកឧត្តម អភិបាល បានលើកឡើង​អំពី​សកម្មភាព​ការងារ និង​ថ្លែងអំណរគុណ​ចំពោះ លោក លោកស្រី នាយក នាយករង​ទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធាន អង្គភាព ជំនាញ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារស​ព្វ​គ្រប់​បែប​យ៉ាងនា​ពេលកន្លងមក​។​ជា​កិច្ចបញ្ចប់ ឯកឧត្តម អភិបាល ជំរុញ​អោយ​មន្ទីរ​នា​ញ​អង្គភាព​គ្រប់​រចនាសម្ព័ន្ធ​ត្រូវ​អនុវត្ត​ការងារ និង​តួរ​នាទី​ភារកិច្ច​អោយបាន​លឿន និង​មាន​ភាពល្អប្រសើរ​ជាង​មុន​បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ