ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

នគរបាល​ខេត្ត​បាត់ដំបង​នាំខ្លួន​ជនសង្ស័យ ចំនួន ០៣ នាក់ ពី​បទ​បង្ក​របួសស្នាម​ដោយ​ចេតនា​

នគរបាល​ខេត្ត​បាត់ដំបង​នាំខ្លួន​ជនសង្ស័យ ចំនួន ០៣ នាក់  ពី​បទ​បង្ក​របួសស្នាម​ដោយ​ចេតនា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី ០៨​ខែ​ឧសភា​ឆ្នាំ​២០២១​វេលា​ម៉ោង​១២:៥២​នាទី នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន ដឹកនាំ កម្លាំង ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប សហការ ជាមួយ កម្លាំង ការិយាល័យ ជំនាញ​ធ្វើការ ស្រាវជ្រាវ​រហូត ឈាន ដល់ ធ្វេី​ការនាំខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់ ពី​បទ​បង្ក​របួសស្នាម​ដោយ​ចេតនា ក្រោយពី​ទទួលបាន​ពី​ជនរងគ្រោះ ។​

​សកម្មភាព​បង្ក្រាប​នេះ គឺ​យោង​តាម​បទ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​ទោសាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​និង​សម្របសម្រួល​និតិ​វិធី​ដោយ​លោក​គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អាយ្យ​ការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ។​

​ក្រោយពី​ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ ឈ្មោះ សុខ សីហា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​គប់​ដោយ​ដុំថ្ម​និង ពូថៅ​) ដែល​កើតហេតុ​នៅ​ចំណុច ភូមិ តា​កុក​ឃុំ ន​រា​ស្រុក សង្កែ​ខេត្ត បាត់ដំបង​កាលពី ថ្ងៃទី​០៧​ខែ​ឧសភា​ឆ្នាំ​២០២១ វេលា​ម៉ោង​២១:៣០​នាទី​។

​ជនបង្ក រួមមាន ៖
1️​ឈ្មោះ​ចាន់​ប៊ុន ធឿន​ហៅ​លីន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មាន​ទីលំនៅ ភូមិ សូ​ភី ១​សង្កាត់ រតនៈ​ក្រុង​បាត់ដំបង​ខេត្ត បាត់ដំបង​នៅ ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ​២០២១​វេលា​ម៉ោង​០៤:៣០​នាទី​ត្រង់ ចំណុច សួន ច្បារ សម្ដេច​ក្រឡាហោម​សខេង​ដែល ស្ថិត នៅ ក្នុង ភូមិ រំចេក​៤​សង្កាត់ រតនៈ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។
2️​ឈ្មោះ​ឡេ​ឡេង​ហៅ​ឡុង​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មាន​ទីលំនៅ ភូមិ ព្រែក​នរិន្ទ​ឃុំ ព្រែក​នរិន្ទ​ស្រុក ឯក​ភ្នំ​ខេត្ត​បាត់ដំបង​វេលា​ម៉ោង​០៩:១០​នាទី​នៅ ត្រង់ ចំណុច ផ្ទះ សំណាក់​យីហោ​បូរ​មី​ស្ថិតក្នុង ភូមិ វត្ត​គរ​សង្កាត់ វត្ត​គរ​ក្រុង​បាត់ដំបង​ខេត្ត បាត់ដំបង​។
3️​ឈ្មោះ​ឈុំ​សម្បត្តិ​ហៅ​បាត់​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មាន​ទីលំនៅ ភូមិ កំពង់ក្របី​សង្កាត់ ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្ត បាត់ដំបង​វេលា​ម៉ោង​១៣:១០​នាទី​នៅ ភូមិ កំពង់ក្របី​សង្កាត់ ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្ត បាត់ដំបង​។

​សមត្ថកិច្ច​បាន​ដក វត្ថុតាង រួមមាន​៖
-​ពូថៅ​ដង​ឈើ​ប្រវែង​៤៥​សង់ទីម៉ែត្រ​០១

បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕
​

Filed in: ព័ត៌មានជាតិ