ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អភិបាល​ខណ្ឌ​ឫស្សីកែវ​៖ កុំឱ្យ «​តំបន់​លឿង​» ក្លាយជា «​តំបន់​លឿងទុំ​» ហើយ «​តំបន់​លឿងទុំ​» កុំ​ឱ្យ​ក្លាយជា «​តំបន់​ក្រហម​»

អភិបាល​ខណ្ឌ​ឫស្សីកែវ​៖ កុំឱ្យ «​តំបន់​លឿង​» ក្លាយជា «​តំបន់​លឿងទុំ​» ហើយ «​តំបន់​លឿងទុំ​» កុំ​ឱ្យ​ក្លាយជា «​តំបន់​ក្រហម​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច បន្ត​ចុះ​ត្រួតពិនិត្យ​ដោះស្រាយ​រាល់​ស្បៀងអាហារ​ឱ្យទាន់​ពេលវេលា​ជូន​បង​-​ប្អូន​ប្រជាពលរដ្ឋ ពិសេស​បន្ត​ចុះ​យាម​ល្បាត​តាម​តំបន់​បិទ​ខ្ទប់ សំខាន់​កុំឱ្យ «​តំបន់​លឿង​» ក្លាយជា «​តំបន់​លឿងទុំ​» ហើយ «​តំបន់​លឿងទុំ​» កុំ​ឱ្យ​ក្លាយជា «​តំបន់​ក្រហម​» ដើម្បី​ឈាន​ទៅ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។​

​ការ​ដាក់​បទបញ្ជា​បែប​នេះ​របស់​លោក ជា ពិសី បាន​ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​លោក​-​លោកស្រី​អភិបាលរងខណ្ឌ​, លោកនាយក​-​នាយករង​រដ្ឋបាល​ខណ្ឌ​, ប្រធាន​អនុប្រធាន​តាម​បណ្ដារ​ការិយាល័យ​ជុំនាញ​ខណ្ឌ​, លោក​អធិការនគរបាល​ខណ្ឌ​, លោក​មេបញ្ជាការរង​អាវុធហត្ថ​ខណ្ឌ និង​លោក​-​លោកស្រី​ចៅសង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​យប់​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២១​។​

​ក្នុង​កិច្ចប្រជុំ​បន្ទាន់​នេះ លោក ជា ពិសី បាន​គូសបញ្ជាក់ថា យើង​ត្រូវ​រួម​គ្នា​អនុវត្ត​ដាច់ខាត​កុំឱ្យ «​តំបន់​លឿង​» ក្លាយជា «​តំបន់​លឿងទុំ​» ហើយ​កុំឱ្យ «​តំបន់​លឿងទុំ​» ក្លាយជា «​តំបន់​ក្រហម​» ឱ្យ​សោះ​ក្នុង​ការឈាន​ទៅ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការខិតខំ​ប្រែង​សម្រាប់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន​។​
​
លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​គូសបញ្ជាក់​ទៀត​ថា ដាច់ខាត «​កុំ​ជិះសេះ​លែង​ដៃ​» ហើយ​ត្រូវ​អំពាវនាវ​ប្រជាពលរដ្ឋ ឱ្យ​ធ្វើ​អនាម័យ​ឲ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​១៩ តាមរយៈ​ការអនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ក្រសួង​សុខាភិបាល ដែល​ជា​សារ​ដឹកនាំ​ផ្ដាំផ្ញើ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ