ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​ការអនុវត្ត​វិធានការ​សុខាភិបាល ក្នុង «​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​» ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​ការអនុវត្ត​វិធានការ​សុខាភិបាល ក្នុង «​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​» ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី ការរក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​ការអនុវត្ត​វិធានការ​សុខាភិបាល​ក្នុង «​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​» ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ដើម្បី​ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាជន ក៏ដូចជា​ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេង​ទៀត រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកប ដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់ចេញ​នូវ «​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩» ដោយ​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​របស់​ជាតិ​។​

​គិត​ត្រឹម​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២១ នេះ អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដូសទី​១ បាន​ចំនួន​៤៧២,៦៤៦​នាក់ និង​ដូសទី​២ បាន​ចំនួន ១២៦,៧៥៧​នាក់ និង​កំពុង​ផ្តល់​ជូន​បន្ត​ជា​រៀង​រាំល់ថ្ងៃ​។​

​ដោយឡែក ចំពោះ​ភូមិសាស្ត្រ «​តំបន់​ក្រហម​» ក្រុមគ្រូពេទ្យ​យោធា នៃ​កងយោធពល​ខេមរភូមិន្ទ ចំណុះ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ក​.​ព​.​ជ បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ចំនួន ២៤១,៨១៦​នាក់ បន្ថែមទៀត​។​

​ទន្ទឹម​គ្នា​ទៅ​នឹង​លទ្ធផល​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ កត់សម្គាល់ឃើញ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់ បាន​យល់ដឹង​យ៉ាងច្បាស់​អំពី​តម្លៃ នៃ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការលះបង់​ខ្ពស់បំផុត​ក្នុង​ការស្វែងរក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ក៏​នៅ​មាន​ជន​ឱកាសនិយម​មួយចំនួន ដែល​បាន​បង្ក​ការរាំងស្ទះ​ដល់​ដំណើរការ​នៃ​ការផ្តល់​វ៉ាក់សាំង តាមរយៈ​ការ​បំផុស​ចលនា​ទាមទារ​វ៉ាក់សាំង មិន​ស្តាប់​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ និង​ការរៀបចំ​របស់​អាជ្ញាធ​រ​មូលដ្ឋាន ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តា​ប់​ធ្នាប់ របៀបរៀបរយ និង​វិធានការ​របស់​ក្រសួង​សុខាភិបាល​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ជូន​ថា ផ្អែក​តាម​ផែនការមេ​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​វ៉ាក់សាំង​គ្រប់ៗ​គ្នា ទៅ​តាម​ជំហាន​កម្មវិធី​ការងារ យ៉ាង​យូរ​បំផុត​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២១​។​

​ក្នុងន័យនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើសុំ​ការយោគយល់​អធ្យាស្រ័យ និង​ភាព​អត់ធ្មត់ ពី​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​-​កម្មការិនី​ទាំងអស់ សូម​រង់ចាំ​ទទួល​វ៉ាក់សាំង​តាម​ការអញ្ជើញ​របស់​អាជ្ញាធរ​មូលដ្ឋាន ចៀសវាង​ការ​ចាញ់កល​ទៅ​ទិញ​លិខិតអញ្ជើញ​ឬ ទៅ​ដណ្តើម​វ៉ាក់សាំង​តាម​ការ​ញុះញង់ អគតិ​របស់​ក្រុម​ជន​ឱកាសនិយម ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការផ្តល់ និង​ទទួល​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព​៕

Filed in: ព័ត៌មានជាតិ