ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​បាត់ដំបង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​អគារ​មត្តេយ្យ​សិក្សា​ថ្មី ១​ខ្នង មាន​៣​បន្ទប់ ស្ថិតក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង

​ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​បាត់ដំបង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​អគារ​មត្តេយ្យ​សិក្សា​ថ្មី ១​ខ្នង មាន​៣​បន្ទប់ ស្ថិតក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ លោក ណុប ដា​រ៉ា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពលី​សាងសង់​បាន​អគារ​មត្តេយ្យ​សិក្សា​ថ្មី ១​ខ្នង មាន​ចំនួន ៣​បន្ទប់ ស្ថិត​ក្នុង​បរិវេណ​សាលាបឋមសិក្សា​វត្ត​គរ ស្ថិតក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។

​អគារ​មតេយ្យ​សិក្សា​ថ្មី ១​ខ្នង មាន​៣​បន្ទប់​សាងសង់​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​សា​វត្ត​គរ ស្ថិតនៅក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ក្រោម​ការឧបត្ថម្ភ​គាំទ្រ​សាងសង់​ដោយ​លោក ឃឿន សុខុម និង​លោកស្រី មឿន សា​មឿត ។​

​លោក ណុប ដា​រ៉ា បាន​ធ្វើ​ការកោតសរសើ​រ និង​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ឧបត្ថម្ភ​គាំទ្រ​ការសាងសង់​អគារ​មតេយ្យ​សិក្សា​១​ខ្នង​ថ្មី មាន​៣​បន្ទប់​នេះ គឺជា​ការចូលរួម​គាំទ្រ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា ដែល​ជា​វិស័យ​មួយ​យ៉ាង​សំខាន់​ក្នុង​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​អោយមាន​ការរីកចម្រើន​ឈាន​ទៅ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​ឲ្យមាន​ការរីកចម្រើន​ដូចប​ណ្ដា​ប្រទេស​ផ្សេងទៀត ។​

​លោក អភិបាលរង​ខេត្ត ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​លោកគ្រូ​អ្នកគ្រូ​ត្រូវ​ចូលរួម​ថែរក្សា​នូវ​សមិទ្ធផល​ថ្មីៗ​នឹង​សមិទ្ធផល​ចាស់ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការប្រើប្រាស់​អោយបាន​យូរអង្វែង ។​

Filed in: ព័ត៌មានជាតិ