ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាល​ខណ្ឌ​ឫស្សីកែវ ថ្លែងអំណរគុណ​ឧកញ៉ា លី​អៀវ ដែល​ចែក​គ្រឿងឧបភោគ​បរិភោគ ដល់​ពលរដ្ឋ​តំបន់​លឿង​ទុំ ៥០០​គ្រួសារ នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១

​អភិបាល​ខណ្ឌ​ឫស្សីកែវ ថ្លែងអំណរគុណ​ឧកញ៉ា លី​អៀវ ដែល​ចែក​គ្រឿងឧបភោគ​បរិភោគ ដល់​ពលរដ្ឋ​តំបន់​លឿង​ទុំ ៥០០​គ្រួសារ នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឧកញ៉ា លី អៀ​វ អគ្គនាយក​ក្រុមហ៊ុន ហុង​ថុង អិច​ប្រេ​ស ឯ​.​ក និង​គ្រួសារ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២១ បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​លឿង​ទុំ ៥០០​គ្រួសារ ស្ថិតនៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ពិធី​ប្រគល់ និង​ទទួល​អំណោយ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ នា​បរិវេណ​សាលាបឋមសិក្សា​ពញាក្រែក​។ ប្រជាពលរដ្ឋ​ទាំង ៥០០​គ្រួសារ ដែល​ទទួលបាន​ការឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​នោះ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២០​គីឡូក្រាម​, ទឹកត្រី ១​យួរ​, ទឹកស៉ីអ៉ីវ ១​យួរ​, ត្រីខ ៥​កំប៉ុង​, សាច់ក្រក ១​គីឡូក្រាម​, និង​ត្រសក់ ១​ថង់​។​

​ក្នុងឱកាស​នោះ លោក ជា ពិសី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ក្រុមហ៊ុន ហុង​ថុង អិច​ប្រេ​ស ដែល​បាន​ជួយ​ឧបត្ថម្ភ​នូវ​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម នៅ​មូលដ្ឋាន​នេះ សម្រាប់​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។​

​ជំនួស​មុខ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​អំណោយ អភិបាល​ខណ្ឌ​ឫស្សីកែវ ថែមទាំង​បាន​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសធម៌ និង​មនសិការ​ស្នេហា​ជាតិ របស់​ឧកញ៉ា លី អៀ​វ និង​គ្រួសារ ដែល​ជួយ​សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល​គ្រប់​កាលៈទេសៈ បាន​យ៉ាង​ទាន់ពេលវេលា​។​

​ឧកញ៉ា លី អៀ​វ បាន​ថ្លែងថា អំឡុង​ពេល​កម្ពុជា​កំពុង​ជួបប្រទះ​បញ្ហា​រីក​រាលដាល​កូវី​ដ​១៩ នេះ​ជា​កាលៈទេសៈ​មួយ​ដែល​គ្រប់​ភាគី​ទាំងអស់ ត្រូវតែ​សហការ​ជាមួយ​រាជរដ្ឋាភិបាល ដែល​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ក្នុងការ​ទប់ទល់​ស្ថាន​ការ​ដ៏​តានតឹង​មួយ​នេះ​ឲ្យបាន​ប្រសើរ​ឡើង​វិញ​។ ជាក់ស្តែង ការឧបត្ថម្ភ​អំណោយ​ដល់​ប្រជាពលរដ្ឋ​ពេលនេះ គឺជា​ការបង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​ជាតិ និង​មាតុភូមិ ក៏ដូចជា​ចង់ឲ្យ​ប្រទេស​ជាតិ​ទាំងមូល រីកចម្រើន​ទៅ​មុខ​ជា​និច្ច​។​

​ឧកញ៉ា លី អៀ​វ ក៏​បាន​កោតសរសើរ​ចំពោះ​ការលះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ដ៏​មាន​តម្លៃ​របស់​កងកម្លាំង មន្ត្រីរាជការ​ស៉ីវិល និង​ការលះបង់​របស់​ប្រជាពលរដ្ឋ​ដទៃ​ទៀត ដែល​តែងតែ​ជួយ​គាំទ្រ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​សម្រាប់​ជួយ​ប្រទេសជាតិ​ទាំងមូល​៕

Filed in: ព័ត៌មានជាតិ