ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​រូបគេ​ទាំង​ពីរ​នាក់ ធ្វើ​សក​កម្ម​ភាព​លួច​គាស់​ហាង​លក់​ផលិតផល​មកពី​ប្រទេស​ជប៉ុន (​យីហោ មី​-​អា​) នៅ​ចំណុច ផ្លូវ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង​២១​និង​១៥​នាទី ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២១​។​

​ជនសង្ស័យ​ទាំង​០២​នាក់​រួមមាន​៖

*​ទី​១៖ ឈ្មោះ អ៊ុក​ចាន់ ចេនឡា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​
*​ទី​២៖ ឈ្មោះ ពៅ ខួច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ចាប់​យក​វត្ថុតាង​៖ កាបូបដៃ​មួយ​, កាបូបស្ពាយ​មួយ​, កន្ត្រៃ​០២, កូនកាំបិត​០២,​ដែ​កកាប់​០១, កូនសោ​០៤ និង​ពិល​ចំនួន​០១​។​

​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលា​ម៉ោង​១៩ និង ០០​នាទី​យប់ ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២១ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក​បាន​ចេញ​ល្បាត​តាម​គោលដៅ​បិទ​ខ្ទប់​ដើម្បី បង្ការ បង្ក្រាប បទល្មើស​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន រហូតដល់​ម៉ោង ២១ និង ១៥​នាទី នៅ​ចំណុច​កន្លែងកើតហេតុ​ខាងលើ ក៏​បាន​ឃើញ​ជនសង្ស័យ​ទាំង​០២​នាក់ កំពុង​ធ្វើ​សកម្មភាព​លួច​គាស់​ហាង​លក់​ផលិតផល​មកពី​ប្រទេស​ជប៉ុន (​យីហោ មី​-​អា​) ឃើញ​ដូចនេះ​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌទួលគោក​ក៏​បាន​ចាប់​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ទាំង​០២​នាក់​ភ្លាមៗ រួម​នឹង​វត្ថុតាង​ធ្វើ​សកម្មភាព​យកមក​អង្គភាព​ដើម្បី​ធ្វើការ​សាកសួរ​បន្ត និង​បាន​ទំនាក់ទំនង​ទៅ​ម្ចាស់​ហាង ឲ្យមក​ដាក់​ពាក្យបណ្តឹង​ផង​ដែ​រ​។​

​ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ទាំង​០២​នាក់ បាន​សារភាព​ឲ្យដឹងថា ពួកគេ​ទាំង​ពីរ​បាន​ធ្វើ​សកម្មភាព​លួច​ចូល​គាស់ ហាង​លក់​ផលិតផល​មកពី​ប្រទេស​ជប៉ុន (​យីហោ មី​-​អា​) ចំនួន​២​ដង គឺ​កាលពី​វេលា​ម៉ោង​២៤ និង ០០​នាទី ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២១ ពួកគេ​បាន​លួច​គាស់​ហាង​ខាងលើនេះ ដោយ​យក​បាន​ស្ពាន់​ចំនួន​០១​គី​ឡូ លុះ​មកដល់​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​២១​និង​១៥​នាទី ឃើញ​ឱកាសល្អ ពួកគេ​ក៏​បាន​ធ្វើ​សកម្មភាព​គាស់ ជញ្ជាំង​ហាង​ខាងលើនេះ ដើម្បី​យក​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ម្តងទៀត ពេល​យក​រួច​ហើយ​បម្រុង​គេចខ្លួន ពេលនោះ​សមត្ថកិច្ច​អាវុធហត្ថ​ក៏​មកដល់​ធ្វើការ​ឃាត់ខ្លួន​រូបគេ​ទាំង​ពីរ​នាក់​តែ​ម្តង​។ ពួកគេ​បាន​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យដឹងទៀតថា រូបគេ​ទាំង​ពីរ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល ២​ឆ្នាំ​មកហើយ​៕

Filed in: ព័ត៌មានជាតិ