ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី អមដំណើរ លោក មី​តូ​រី ណា​អូ​គី អញ្ជើញ​ត្រួតពិនិត្យ​សមិទ្ធផល​សាលារៀន​បឋមសិក្សា ០១ ខ្នង នៅ​ភូមិ​នាគរាជ​

​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី អមដំណើរ លោក មី​តូ​រី ណា​អូ​គី អញ្ជើញ​ត្រួតពិនិត្យ​សមិទ្ធផល​សាលារៀន​បឋមសិក្សា ០១ ខ្នង នៅ​ភូមិ​នាគរាជ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ឧត្តរមានជ័យ​÷ នៅ​ព្រឹក​ថ្ងៃទី ០៤ ខែ​ឧសភា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​អមដំណើរ លោក មី​តូ​រី ណា​អូ​គី (MITORI Naoki) ប្រធានការិយាល័យ​កុងស៊ុល របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ខេត្ត​សៀមរាប បាន​អញ្ជើញ​ត្រួតពិនិត្យ​សមិទ្ធផល​សាលារៀន​បឋមសិក្សា ០១ ខ្នង នៅ​ភូមិ​នាគរាជ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល និង​អុជ​ធូប​ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ លោក “​តា​កាតា ហារី​យ៉ូ​គិ​” (TAKATA HARUYUKI) អតីត​កងកម្លាំង​នគរបាល​ជប៉ុន ដែល​បាន​ពលី ក្នុង​បេសកម្ម រក្សា​សន្តិភាព​(UNTAC) នៅ​ភូមិសាស្ត្រ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​១៩៩៣ ។

​ក្នុងនោះ​ត្រូវ​បាន​គេ​សង្កេតឃើញថា មាន​ការចូលរួម​ពី លោក​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត លោកគ្រូ អ្នកគ្រូ និង​អាជ្ញាធរ​មូលដ្ឋាន ជាច្រើនរូប ផងដែរ ។​

​ក្នុង​នោះ​ទៀតសោត​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​លោក គ្រូ អ្នក គ្រូ ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ជា​ពិសេស​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ចំពោះ​បញ្ហា​ជម្ងឺ​កូ​វិដ​-១៩ ត្រូវ​រក្សា​អនាម័យ​ឲ្យបាន​ល្អ​ជា​ប្រចាំ ពាក់​ម៉ាស់ រក្សា​គម្លាត និង លាងដៃ​ជា​មួយជែល ឬ ទឹក អា​កុល ឲ្យបាន​ញឹកញាប់ ជាពិសេស ត្រូវ អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានកា​ររបស់​រាជរដ្ឋាភិបាល​និង​ក្រសួង​សុខាភិបាល​កម្ពុជា គឺ ៣​កុំ និង ៣​ការពារ​៕

Filed in: ព័ត៌មានជាតិ