ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

តុលាកា​ខេត្ត​បាត់ដំបង​បាន​ចេញ​ដី​ការកោះហៅ​ម្ចាស់​ទីតាំង​ដែល​បើក​លេង​ល្បែង​ភ្នាល់​ជល់​មាន់​អន​ឡាញ​ឲ្យចូល​បំភ្លឺ បន្ទាប់​ពី​រត់គេចខ្លួន​នៅពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាលពី​កន្លងមក​។​

តុលាកា​ខេត្ត​បាត់ដំបង​បាន​ចេញ​ដី​ការកោះហៅ​ម្ចាស់​ទីតាំង​ដែល​បើក​លេង​ល្បែង​ភ្នាល់​ជល់​មាន់​អន​ឡាញ​ឲ្យចូល​បំភ្លឺ បន្ទាប់​ពី​រត់គេចខ្លួន​នៅពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាលពី​កន្លងមក​។​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)÷​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យដឹងថា​÷ នៅ​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ ២០២១​នេះ​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​បាន​រៀបចំ​បែបបទ​ប្រគល់​សំណុំរឿង​ទៅ​ដល់​ដៃ​ព្រះរាជអាជ្ញា​ហើយ​ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ដោយ​តម្រូវឲ្យ​ម្ចាស់​ទីតាំង​ដែល​បើក​លេង​ល្បែង​ភ្នាល់​ជល់​មាន់​តាម​អន​ឡាញ ១​រូប​ចូល​បំភ្លឺ​ខណ​:​ប្រមូលផ្តុំ​មនុស្ស​ច្រើន​បំពាន​បម្រាម​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​ដែល​កំពុង​រីក​រាលដាល​។​

ម្ចាស់​ទីតាំង​ដែល​ផ្គើន​លួចលាក់​បើក​លេង​ល្បែង​ភ្នាល់​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ​ខាងលើ​ត្រូវបាន​គេ​ស្គាល់ មានឈ្មោះ ហេង ឡុង ភេទ​ប្រុស អាយុ​ប្រហែល​ជិត ៥០​ឆ្នាំ​មាន​ទីលំនៅ​ឋិត​នៅក្នុង​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជាទី​តាំង​លួចលាក់​លេង​ល្បែង​ភ្នាល់​អ​ន​ឡាញ​ដ៏​ធំ​មួយ​។​

ការអនុវត្ត​កោះហៅ​ម្ចាស់​ទីតាំង​ប្រព្រឹត្ត​ល្បែង​អន​ឡាញ​ខាងលើ​ធ្វើ​ឡើង​បន្ទាប់​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​សមត្ថកិច្ច​បើ​កការបង្ក្រាប​ហើយបា​ន​នាំ​ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​សរុប​ចំនួន ១៧​នាក់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​រួចរាល់​ហើយ​ដែរ​ដើម្បី​វិនិច្ឆ័យ​ទោស​នៅ​ថ្ងៃទី ០៣ ខែ​ឧសភា ឆ្នាំ ២០២១​នេះ​៕
​

Filed in: ព័ត៌មានជាតិ