ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​កំពង់រ​ង​ផលប៉ះពាល់​កូវី​ដ ១៩ ទទួល​គ្រឿងឧបភោគ បរិភោគ ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន​

​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​កំពង់រ​ង​ផលប៉ះពាល់​កូវី​ដ ១៩ ទទួល​គ្រឿងឧបភោគ បរិភោគ ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន ៖ ក្រុម​ការងារ​យុវជន (​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​)​ស​.​ស​.​យ​.​ក​.​ខេត្ត​ប៉ៃលិន បាន​នាំយក​នូវ​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​ក្រុមគ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ ខ្វះខាត និង​ដាច់​ស្បៀងអាហារ ខណៈពេល​កំពុង​រង​ផលប៉ះពាល់​ដោយសា​៧​រ​វិបត្តិកូ​វីដ​-១៩ ចំនួន​៥​គ្រួសារ ។ ដោយ​ក្នុង​៣​គ្រួសារ ស្ថិតនៅ​ភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ និង​២​គ្រួសារ ស្ថិតនៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ក្រុម​ការងារ​ក៏​បាន​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​វិធានការ ការពារ​ខ្លួន​ពី​ជម្ងឺ​កូវី​ដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ខ្នង​ផ្ទះ​និង​បាន​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​រក្សា​គម្លាត ពាក់​ម៉ាស់ ការលាង​ដៃ​នឹង​សាប៊ូ អា​កុល ឬ​ជែល​កាត់បន្ថយ​ការជួបជុំ បើ​មិន​ចាំបាច់​ជាដើម និង​សូមឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្តន៌ ៣​ការពារ និង​៣​កុំ របស់​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អនុវត្តន៍​តាម​វិធានការ ក៏ដូចជា ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​ប្រជាពលរដ្ឋ​ដែល​ទទួល​អំណោយ​នា​ពេល​នេះ​បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង និង​បាន​ថ្លែងអំណរគុណ និង​ជូនពរ​ដល់​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន ស​.​ស​.​យ​.​ក ខេត្ត ព្រមទាំង​ក្រុមការងារ​ទទួលបាន​នូវ​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ទទួលបាន​នូវ​ភាព​ជោគជ័យ​គ្រប់​ភារកិច្ច ។​

​គ្រឿងឧបភោគ បរិភោគបាន​ដែល​ប្រគល់ មួយ​គ្រួសារ​នាពេលនេះ​មាន ៖​មី ឣ​ង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ភួយ កន្ទេល ពង​មាន់ សាប៊ូ អាវ​រងារ សៀង ស្ករស ប៊ីចេង អំបិល និង​ថវិកា​មួយចំនួន​៕

Filed in: ព័ត៌មានជាតិ