ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​មនុស្ស​ចំនួន​១៧​នាក់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ករណី​ប្រមូលផ្តុំ​គ្នា​ប្រព្រឹត្តិ​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​

​មនុស្ស​ចំនួន​១៧​នាក់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ករណី​ប្រមូលផ្តុំ​គ្នា​ប្រព្រឹត្តិ​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុង​បាត់ដំបង​៖ កាលពី​ថ្ងៃ​ទី ០២ ខែ ឧសភា ឆ្នាំ ២០២១ អនុវត្តតាម​អនុសាសន៍​ដឹកនាំ​របស់​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំបង ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដោយ​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង លោ ក ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នង ការ​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ចាត់​តាំ ង​ឱ្យ​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ចូលរួម​និង​អនុវត្ត​ការឃាត់ខ្លួន​និង​នាំ​ខ្លួន​អ្នក​ប្រព្រឹត្តិល្បែ ង ស៊ីសង​(​ភ្នាល់​ជល់​មាន់​តាម​អន​ឡា​ញ​)​ចំនួន​មួយ ទីតាំង​ស្ថិតនៅ ភូមិ​ចំការ​សំរោង​២ សង្កាត់ ចំ ការ​សំរោង ក្រុង បាត់ដំបង ខេត្ត​បាត់ដំបង ដោយ​បាន​ធ្វើ​ការឃាត់ខ្លួន​អ្នកប្រព្រឹត្តិ​ចំនួន ១៧​នាក់ ព្រម ទាំង​ដកហូត​វត្ថុតាង​រួមមាន​៖
– ទូរទស្សន៍ LCD ម៉ាក Samsung ពណ៌ ខ្មៅ ០១ គ្រឿង
– ឧបករណ៍ ផ្ទុក ទិន្នន័យ កាមេរ៉ា សុវត្ថិភាព ០២ គ្រឿង
– រថយន្ត ចំនួន ០១ គ្រឿង
– ម៉ូតូ ចំនួន ០៥ គ្រឿង
– តុ ចំនួន ០២
– កៅអី មួយ ចំនួន
– កង្ហារ ០១ គ្រឿង​

​ក្រោយពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​នាំ​ពួកគាត់ មកកាន់​ស្នងការដ្ឋាន​ធ្វើការ​សាកសួរ ហើយ​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​កសាង​សំ ណុំ​រឿង​ដើម្បី​បញ្ជូន​អ្នកប្រព្រឹត្តិ​និង​វត្ថុតាង​ទៅ​កាន់​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​ផ្លូវច្បាប់​៕
(​រូបភាព​នគរបាល​/Lay )By kosal!០៣/​ឧសភា /២០២១

Filed in: ព័ត៌មានជាតិ