ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចេញ​ស្បៀង​ជាច្រើន​មុខ​រួម​នឹង​ម៉ាស ទាំងយប់ ដើម្បី​យក​ទៅ​ចែក​ជូន​អ្នក​ខ្វះខាត​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចេញ​ស្បៀង​ជាច្រើន​មុខ​រួម​នឹង​ម៉ាស ទាំងយប់ ដើម្បី​យក​ទៅ​ចែក​ជូន​អ្នក​ខ្វះខាត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ដោយ​អនុវត្ត​តាម​ការដឹកនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​យប់​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែល​ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ចេញ ស្បៀង​ចម្រុះ​រួមមាន អង្ករ ត្រីខ ទឹកត្រី មី ទឹក​សុទ្ធ ស្ក​គ្រាប់ ព្រមទាំង​ម៉ាស់ សម្រាប់ ៣០៥​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន អង្ករ​មួយ​កា​រ៉ុង​=៥០Kg មី​០១​កេស ត្រីខ​០២​យួរ ទឹកត្រី​០១​យួរ ទឹក​សុទ្ធ​០២​កេស ម៉ាស​៥០ ស្ក​គ្រាប់​០៤​កញ្ចប់ បើក​ជូន​ដល់​នាយទាហាន​ដែល​ជា​ប្រធាន​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងយប់ ដើម្បី​យក​ទៅ​ចែក​ជូន​បន្ត​ដល់​គ្រួសារ​សមាជិក​អាវុធហត្ថ​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្វះខាត​ជាក់ស្តែង ក្នុង​វិបត្តិកូ​វីដ​-១៩​។​

ថ្លែង​ក្នុង​ឱកាស បើក​ស្បៀង​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ថា ក្នុងនាម​លោក​ជា មេបញ្ជាការ លោក​មិន​បណ្តោយឲ្យ​គ្រួសារ​សមាជិក​អាវុធហត្ថរាជ​ធានី​ភ្នំពេញ​ណា​ម្នាក់ ដាច់បាយ​ជាដាច់ខាត ជាពិសេស​ក្នុង​វេលា​ដែល​គ្រប់​គ្នា​ជួប​ការលំបាក​ព្រោះ​វិបត្តិកូ​វីដ​-១៩​នាពេលនេះ លោក​រឹតតែ​ត្រូវ​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ខ្ពស់ ចំពោះ​ជីវភាព​ក្រុមគ្រួសារ​បងប្អូន​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​គ្រប់​គ្នា ដោយ​សិល្បៈ​ចែករំលែក​។ ជាក់ស្តែង​ស្បៀង​នៅ​ចំពោះមុខ​នេះ គឺ​បាន​មក​ពី​សប្បុរជន​ខ្លះ និង​សល់​ពី​ការ​សន្សំសំចៃ​ក្នុង​អង្គភាព​ខ្លះ លោក​សូម​ធ្វើ​ការបែងចែក​ជូន​ដល់​ប្រធាន​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​យក​ទៅ​ផ្តល់ជូន​ដល់​មុខសញ្ញា​ខ្វះខាត​ជាក់ស្តែង ទាំង​ក្នុង​អង្គភាព​រៀងខ្លួន ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ផងដែរ តែ​សូម​កុំ​ភ្លេច​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​វិធានការ​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ៣​ការពារ ៣​កុំ​៕

Filed in: ព័ត៌មានជាតិ