ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ប្រជាពលរដ្ឋ ចំនួន ៤០០​គ្រួសារ និង បងប្អូន​អ្នករត់​ម៉ូតូឌុប អ្នក​រើស​អេតចាយ និង​ជនអនាថា មួយចំនួនទៀត ទទួលបាន​អំ​ណាយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

ប្រជាពលរដ្ឋ ចំនួន ៤០០​គ្រួសារ និង បងប្អូន​អ្នករត់​ម៉ូតូឌុប អ្នក​រើស​អេតចាយ និង​ជនអនាថា មួយចំនួនទៀត ទទួលបាន​អំ​ណាយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំ​ញ​)៖ ថ្ងៃអាទិត្យ ៦​រោច ខែ​ពិសាខ ឆ្នាំឆ្លូវ​ត្រី​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២១ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ នៃ បាន​អញ្ជើញ ដឹកនាំ​បែងចែក​ក្រុមការងារ ថ្នាក់ដឹកនាំ​ខណ្ឌ បន្ដ​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រគល់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មួលដ្ឋាន និង​ជា​អ្នក​ជួល​ផ្ទះ មាន​ជីវភាព ក្រីក្រ និង​ខ្វះខាត​ស្បៀងអាហារ សរុប​ចំនួន ៤០០​គ្រួសារ ដឹកនាំ​ដោយ លោក លោកស្រី អភិបាលរងខណ្ឌ និង​ក្រុមការងារ​ចុះជួយ​ខណ្ឌ​សង្កាត់ រួមមាន​: សង្កាត់​ចតុមុខ ចំនួន ៦៨​គ្រួសារ តាម​ការស្នើ​សុំ​ជំនួយ ដឹកនាំ​ដោយ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​, សង្កាត់​ជ័យជំនះ ចំនួន ១០០​គ្រួសារ ដឹកនាំ​ចែកជូន​ដោយ ឯកឧត្តម ហ៊ូ ស្រ៊ី អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​, សង្កាត់​ផ្សារកណ្តាល​ទី​១ ដឹកនាំ​ចែកជូន​ដោយ ឯកឧត្តម ឆា​រស៍ វ៉ាន់ និង សង្កាត់​បឹងរាំង ដឹកនាំ​ចែកជូន​ដោយ លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ១​បាវ​, មី ១​កេស​, ត្រីខ ១​យួរ​, ទឹកត្រី ១​យួរ និង​ទឹកស៊ីអ៊ីវ ១​យួរ ផងដែរ​។​

​បន្ថែម​ពី​នេះ លោកស្រី ហេង សុខ​គង់ ភរិយា​លោក​អភិបាលខណ្ឌ និង លោកស្រី នូ ថាវ​រី អភិបាលរង ក៏​បាន​ចុះ​ចែក​អំណោយ សម្តេច​តេជោ ជូន​ដល់​បងប្អូន​អ្នករត់​ម៉ូតូឌុប អ្នក​រើស​អេតចាយ និង ជនអនាថា​គ្មាន​ទីពឹង នៅ​ចំណុច​ផ្សារ​ធំថ្មី ចំនួន ៨៨​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន អង្ករ ត្រីខ ពង​មាន់ ទឹកស៊ីអ៊ីវ និង ទឹកត្រី​មួយចំនួន​ផងដែរ ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ដំណាក់កាល​បន្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​.១៩៕

Filed in: ព័ត៌មានជាតិ