ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​: ជូន​ដល់​កម្លាំង​ឈរជើង​ការពារ​តាម​គោលដៅ​បិទ​ខ្ទប់ នៅ​ក្រុង​ប៉ោយ​ប៉ែត !

​លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​: ជូន​ដល់​កម្លាំង​ឈរជើង​ការពារ​តាម​គោលដៅ​បិទ​ខ្ទប់ នៅ​ក្រុង​ប៉ោយ​ប៉ែត !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖​ នា​ព្រឹក​ថ្ងៃអាទិត្យ ៦ រោច ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០២ ខែ​ឧសភា ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក ឧត្តមសេនីយ៍​ស្នងការ​រង រួម​សហការី និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ឧត្តមសេនីយ៍ឯក សម វណ្ណ​វីរៈ ប្រធាន​នាយកដ្ឋាន សន្តិសុខ​ផ្ទៃក្នុង អញ្ជើញ​ធ្វើ​ការបែងចែក​ស្បៀង និង​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​ការពារ​ជំងឺ​កូវី​ដ​-១៩ រួមមាន​៖
១-​អង្ករ​ចំនួន ៣ តោន​
២-​ថវិកា​ចំនួន ៩,០០០,០០០ រៀល​(​ប្រាំបួន​លាន​រៀល​)
៣-​ទឹក​សុទ្ធ​ចំនួន ៥០០ យួរ
៤-​ត្រីខ​ចំនួន ១០ កេស​ធំ​
៥-​មី​ចំនួន ៧០ កេស​តូច​
៦-​ទឹកត្រី​ចំនួន ៧០ យួរ​
៧-​ទឹកស៊ីអ៊ីវ​ចំនួន ១០០ យួរ​
៨-​ម៉ាស​ចំនួន ៤០០០ ម៉ាស​
​ក្នុងនោះ​ថវិកា ឧត្តមសេនីយ៍ឯក សម វណ្ណ​វីរៈ ឧបត្ថម្ភ ១,០០០,០០០ រៀល (​មួយ​លាន​រៀល​) ជូន​ដល់ កម្លាំង​ដែល​ប្រចាំការ​បិទ​ខ្ទប់​ត្រួតពិនិត្យ​ចេញ ចូល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨ តាម​គោលដៅ​នានា និង​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​លោក ឧត្តមសេនីយ៍ទោ ស្នងការ សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​កងកម្លាំង ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ជាមួយគ្នា​នោះ​ដែរ កងកម្លាំង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​តាម​គោលការណ៍​សំខាន់​នានា និង​បទបញ្ជា ដែល​បានដាក់ចុះ​ដើម្បី​ធ្វើការ​ឱ្យ​បាន​ម៉ត់ចត់ និង​តាមដាន​ត្រួតពិនិត្យ​បន្ត ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឱ្យ​ខាន​តែ​បាន​នូវ​ការរីក​រាល ក្នុង​សហគមន៍ និង​សូម​កងកម្លាំង​រក្សា​អនាម័យ បាញ់​អាល់កុល លាងជែល ជាប្រចាំ ព្រមទាំង​អនុវត្ត​វិធាន​របស់​ក្រសួង​សុខាភិបាល និង​គោរព​អនុវត្ត ៣​ការពារ ៣​កុំ ឱ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ ៕

Filed in: ព័ត៌មានជាតិ