ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ដឹកនាំ​យុទ្ធនាការ​ការ​បាញ់ថ្នាំ​សម្លាប់​មេ​រោគកូ​វីដ​១៩ ក្នុង​ក្រុង​ប៉ៃលិន​

នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ដឹកនាំ​យុទ្ធនាការ​ការ​បាញ់ថ្នាំ​សម្លាប់​មេ​រោគកូ​វីដ​១៩ ក្នុង​ក្រុង​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ ដោយ​មាន​ការព្រួយបារម្ភ​ពី​បញ្ហា​ឆ្លង​ជំងឺ​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍​ខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២១ នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​កា​ពារ​ជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​យុទ្ធនាការ​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅតាម​បរិវេណ​ផ្សារ​ទីប្រជុំជន​ក្នុង​ប៉ៃលិន​។​

​ក្នុង​ការចុះ​យុទ្ធនាកា​បាញ់ថ្នាំ នាយ​ឧត្តមសេនីយ៍ អ៉ី ឈាន បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ផ្សារ ជាពិសេស​អាជីវករ ដែល​លក់ដូរ​នៅ​តាម​តូប​ក្នុង​ផ្សារ​ទាំង​អស់ ត្រូវ​ចូលរួម​ពាក់​ម៉ាស​ជាប់​ជាប្រចាំ រក្សា​គម្លាត លាងដៃ​នឹង​ទឹក​អាល់កុល ឬ​ជែល ព្រោះ​ទីផ្សារ​មាន​មនុស្ស​ច្រើន​ដូចនេះ យើង​ត្រូវតែ​ចូលរួម​ការពារ​ទាំង​អស់​គ្នា ដោយ​អនុវត្ត​តាម​វិធានការ «៣​ការពារ​និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ដែល​កំពុង​តែ​ឆ្លង​រីក​រាលដាល​នៅតាម​បណ្តា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ​ជា​ដើម​។​

​ជាមួយគ្នា​នោះ​ដែរ ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន នាយ​ឧត្តមសេនីយ៍ អ៉ី ឈាន ក៏​មាន​សំណូមពរ​ដល់​ក្រុមការងារ​ថ្នាក់មូលដ្ឋាន ពិសេស​មន្ត្រី​នៅ​តាម​ភូមិ​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​ចុះ​មើល ប្រជាពលរដ្ឋ បើ​មាន​ការខ្វះខាត​ស្បៀងអាហារ សូម​រាយការណ៍​ជាបន្ទាន់ ព្រោះ​គោលការណ៍​របស់​រាជរដ្ឋាភិបាល មិន​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់ ដាច់​ស្បៀង​ដោយ​មិន​បានដឹង​នោះឡើយ​។​

​នាយ​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា ម្យ៉ាងវិញទៀត បើ​មាន​អ្នក​ចំណូល​ថ្មី មកពី​ខេត្ត​ផ្សេងៗ ដែល​កំពុង​ប្រឈម​នឹង​ការ​កើត​ជំងឺ​កូវី​ដ​១៩​នេះ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​ភ្លាម​ដើម្បី​សួរនាំ និង​ចាត់ចែង​យក​គាត់​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក ព្រោះ​បើ​គាត់​មក​ពី​តំបន់​មាន​ហា​នី​ភ័យ ហើយ​យើង​ធ្វើ​ដូចនេះ ដើម្បី​ការពារ​កុំឱ្យ​មេ​រោគកូ​វីដ​១៩ ចូល​ក្នុង​សហគមន៍​។ ក្នុង​ការការពា​រទប់​ស្កាត់​ការឆ្លង​រាលដាល​នៃ​មេ​រោគកូ​វីដ​១៩​នេះ យើង​អាច​នឹង​ឆ្លង​ផុតពី​គ្រោះ​ចង្រៃ គឺ​ផ្ដើមចេញ​ពី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ព្រោះ​មេរោគ​មួយ​នេះ យើង​មើល​មិនឃើញ​នោះឡើយ ពោល​គឺ​ត្រូវ​ការពារ​ប្រសើរ​ជាង​ព្យាបាល​។​

​បន្ថែម​ពី​នេះ នាយ​ឧត្តមសេនីយ៍ ក៏​បាន​កោតសរសើ​រដល់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដែល​បាន​យកចិត្តទុកដាក់​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នេះ មិនឱ្យ​មាន​ការឆ្លង​ចូល​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​ដាក់​កម្លាំង​ការពារ​យាមល្បាត​នៅ​តាម​ចំណុច​គោលដៅ​បានល្អ ថែម​ទាំង​ត្រួតពិនិត្យ​តាម​មូលដ្ឋាន​បាន​យ៉ាង​ល្អប្រសើរ​៕

Filed in: ព័ត៌មានជាតិ