ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ពលរដ្ឋ​នៅ​តំបន់​ក្រហម រីករាយ​ពេល​បាន​ចាក់​វ៉ាក់សាំង

​ពលរដ្ឋ​នៅ​តំបន់​ក្រហម រីករាយ​ពេល​បាន​ចាក់​វ៉ាក់សាំង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ក្នុង​តំបន់​ក្រហម ដែល​ជា​កន្លែង​ប្រឈម​ខ្លាំង​នឹង​ការឆ្លង​ជំងឺ​កូវី​ដ​១៩​នោះ បានបង្ហាញ​ក្តីរីករាយ​ជា​ពន់ពេក​នៅពេល​ទទួ​ល​បាន​ឱកាស​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​។ ពួកគេ​បាន​មើលឃើញថា វ៉ាក់សាំង​ជា​កងការពារ​ដ៏​រឹងមាំ​សម្រាប់​សុខភាព​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។​

​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្រហម ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​។ ការចាក់​វ៉ាក់សាំង ត្រូវបាន​ធ្វើឡើង​នៅ​ទីតាំង​ចំនួន​៤៤ ក្នុង​សង្កាត់​ចំនួន​៣៣ នៃ​ខណ្ឌ​កំបូល ពោធិ៍​សែន​ជ័យ ដង្កោ និង​ខណ្ឌ​មានជ័យ​។​

​ដើម្បី​សម្រួល​ដល់​ការងារ​ចាក់​វ៉ាក់សាំង និង​ធ្វើ​ឱ្យបាន​លឿន​នោះ ក្រុមការងារ​ចាក់​វ៉ាក់សាំង​មកពី​ក្រសួង​ការពារជាតិ បាន​សហការ​ជាមួយ​អាជ្ញាធរ​តាម​មូលដ្ឋាន ចុះ​ផ្សព្វផ្សាយ​ពី​ការចាក់​វ៉ាក់សាំង និង​បាន​ផ្តល់​បណ្ណ​កម្រង​ព័ត៌មាន​ជូន​ទៅ​ប្រជាពលរដ្ឋ​ឱ្យ​ពួកគេ​បំពេញ​ជា​មុន​ផងដែរ​។​

​នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ទៀតសោត ត្រូវបាន​រៀបចំ​តាម​ដំណាក់កាល​ជា​លំដាប់លំដោយ រួម​មាន​ការចាប់​លេខ​រៀង ការសាកសួរ​ព័ត៌មាន​សុខ ចាក់​ថ្នាំ និង​ធ្វើ​បណ្ណ​សម្គាល់ការ​ចាក់​វ៉ាក់សាំង​។ នៅ​តាម​ទីតាំង​ចាក់​វ៉ាក់សាំង ត្រូវបាន​រៀបចំ​ដោយ​ភ្ជាប់​ជាមួយ​វិធាន​សុខាភិបាល​ក្នុង​ការបង្ការ​ជំងឺ​កូវី​ដ​១៩ ដូចជា​វាស់​កម្តៅ បាញ់​អាល់កុល ពាក់​ម៉ាស់ និង​អង្គុយ​រក្សា​គម្លាត​ជាដើម​។​

​អ្នកស្រី សុខា ឌី​ណែ​ត ពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌ​កំបូល បាន​យល់​ច្បាស់​ពី​គុណប្រយោជន៍​របស់​វ៉ាក់សាំង​កូវី​ដ​១៩ ដែល​នឹង​ជួយ​ការពារ​សុខភាព​របស់​អ្នកស្រី​មិន​ឱ្យ​ឆ្លង​ជំងឺ​កូវី​ដ​១៩​។ និយាយ​ជាមួយ​សម្តី​មាត់ៗ និង​មាំ​ផង​នោះ អ្នកស្រី ឌី​ណែ​ត បានបញ្ជាក់​ដូច្នេះ «​ខ្ញុំ​មក​នេះ ដើម្បី​សុវត្ថិភាព​ខ្លួន​ខ្ញុំ​ផ្ទាល់ ព្រោះ​ជំងឺ​កូវី​ដ​១៩ យើង​ដឹង​ហើយ​នៅ​ទូទាំង​ពិភពលោក​មាន​ការ​រាតត្បាត​ខ្លាំង​។ ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ ខ្ញុំ​ត្រូវតែ​មក​ទទួល​វ៉ាក់សាំង​»​។​

​យុវជន ចិត្រ វិសាល មាន​អាសយដ្ឋាន​នៅ​ខណ្ឌ​កំបូល​ដែរនោះ ក៏​បាន​យល់ដឹង​ពី​គុណ​តម្លៃ​នៃ​វ៉ាក់សាំង​នេះ​ផង​ដែរ​។ វិសាល មិន​បាន​ព្រួយបារម្ភ​លើ​ការបង្ក​ទុក្ខទោស​លើ​សុខភាព​ក្រោយ​ចាក់​វ៉ាក់សាំង ដូច​ការផ្សព្វផ្សាយ​មួយចំនួន​នោះ​ឡើយ​។​

​អ្នកស្រី ឌី​ណែ​ត និង​លោក ចិត្រ វិសាល បានបង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​ការទទួលបាន​ឱកាស​ចាក់​វ៉ាក់សាំង​នេះ​។ ពលរដ្ឋ​ក្នុង​ខណ្ឌ​កំបូល​ទាំង​ពីរ​រូប​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់​គ្នា ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​១៩​។

​កម្ពុជា បាន​ទទួល​វ៉ាក់សាំង​ជាង ៤​លាន​ដូ​សហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ និង​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង ១.៣​លាន​ដូស​។ វត្តមាន​វ៉ាក់សាំង និង​ការចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ច្រើន គឺជា​កិច្ចខិតខំ​ប្រឹងប្រែង និង​ជា​ការគិតគូរ​យ៉ាង​ម៉ត់ចត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​។​

​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ និង​ការគិតគូរ​របស់​សម្តេច​តេជោ លើក​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ បាន​ទទួល​វ៉ាក់សាំង បាន​គោរពរ​ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន យ៉ាង​ជ្រាលជ្រៅ និង​បួងសួង​សូម​ឱ្យ​សម្តេច​តេជោ បន្ត​ដឹកនាំ​នាវា​កម្ពុជា​ទៅ​មុខ​បន្តទៀត​៕

Filed in: ព័ត៌មានជាតិ