ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំ​ក្រុម​ការងារ អញ្ជើញ​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​នូវ​ស្រូវ​ពូជ ចំនួន ៣២ តោន ជា​អំណោយ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ដល់​គ្រួសារ អតីតយុទ្ធជន ចំនួន ២០៨ គ្រួសារ នៅ​ភូមិ ស្រះ​ទឹក​តេជោ​សែនជ័យ ឃុំ​-​ស្រុក​ចុងកាល់​

លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំ​ក្រុម​ការងារ អញ្ជើញ​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​នូវ​ស្រូវ​ពូជ ចំនួន ៣២ តោន ជា​អំណោយ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ដល់​គ្រួសារ អតីតយុទ្ធជន ចំនួន ២០៨ គ្រួសារ នៅ​ភូមិ ស្រះ​ទឹក​តេជោ​សែនជ័យ ឃុំ​-​ស្រុក​ចុងកាល់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤៖០០​នាទី លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិកា​រស​.​អ​.​ក​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​នូវ​ស្រូវ​ពូជ ចំនួន ៣២​តោន ដែល​ជា​អំណោយ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ដល់​គ្រួសារ អតីតយុទ្ធជន ចំនួន​២០៨ គ្រួសារ នៅ​ភូមិ ស្រះ​ទឹក​តេជោ​សែនជ័យ ឃុំ​-​ស្រុក​ចុងកាល់ ដោយ​ក្នុង ០១​គ្រួសារ​ទទួលបាន​ស្រូវពូជ ១០០​គ​ក្រ ដើម្បី​យក​ទៅ​បង្ករ​បង្កើន​ផល ។

​នា​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ ប្រធាន​គណៈកម្មាធិការ​ស​.​អ​.​ក​ខេត្ត ក៏​បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី សម្ដេច​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី និង​ជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ ស​.​អ​.​ក ចំពោះ​បងប្អូន​អតីតយុទ្ធជន​ទាំងអស់​ផងដែរ និង​ណែនាំ​បងប្អូន​យើង​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩ និង​ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ។​

 

Filed in: ព័ត៌មានជាតិ