ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដឹកនាំ​កិច្ចប្រជុំ Online តាមរយ​: Zoom Meeting បូក​សរុប​របាយការណ៍​ប្រចាំ​ខែ​មេសា និង​លើក​ទិសដៅ​អនុវត្ត​បន្ត

លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដឹកនាំ​កិច្ចប្រជុំ Online តាមរយ​: Zoom Meeting បូក​សរុប​របាយការណ៍​ប្រចាំ​ខែ​មេសា និង​លើក​ទិសដៅ​អនុវត្ត​បន្ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨៖០០​នាទី លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ អញ្ជេី​ញដឹក​នាំ​កិច្ចប្រជុំ Online តាមរយ​: Zoom Meeting បូក​សរុប​របាយការណ៍​ប្រចាំ​ខែ​មេសា និង​លើក​ទិសដៅ​អនុវត្ត​បន្ត ផ្សព្វផ្សាយ​ណែនាំ អនុវត្ត​សេចក្ដីណែនាំ​លេខ ០១០​ស​ណន របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ ស្ដីពី​ការអនុវត្ត​វិធានការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ការ​លួចលាក់​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទ​ខ្ទប់ និង​សេចក្ដីណែនាំ​របស់ រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ មាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង លោកនាយ​ការិយាល័យ លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក​ទាំង​៥ លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​២ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​២៤ ជំនួយការ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​សរុប 84​នាក់ ។

​ជា​កិច្ច​បន្ត លោកស្នងការ ក៏​បាន​ណែនាំ​ដល់​លោក លោកស្រី​ស្នងការរង​ទាំងអស់ លោកនាយ​ការិយាល័យ និង​លោក​អធិការ​ក្រុង​-​ស្រុក​ទាំង​៥ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​២ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​២៤ ត្រូវតែ​យកចិត្តទុកដាក់ ចំពោះ​ភារកិច្ច​ដែល​ត្រូវ​ប្រចាំការ ២៤​ម៉​/២៤​ម៉ ដើម្បី​រង់ចាំ​បទបញ្ជា​បន្ទាន់ ក្នុង​ការចេញ​ប្រតិបត្តិការ​នៅពេល​មាន​បញ្ហា​ផ្សេងៗ ។

​ក្នុងឱកាស​នោះ​ដែរ ក៏​មាន​ការចូលរួម​មតិ​របស់​លោក លោកស្រី​ស្នងការរង និង​និង​លោក​អធិការ​ក្រុង​-​ស្រុក និង​លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​២ ផងដែ រ ។

​ជា​កិច្ចបញ្ចប់ លោកស្នងការ បាន​អរគុណ​ដល់​កងកម្លាំង​ទាំងអស់​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ ដែល​បាន​លះបង់​ក្នុង​ការបំពេញ​ភារកិច្ច​មិន​រា​ថយ​ឡេ​ី​យ ដេ​ី​ម្បី​ចូលរួ​មបង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវី​ដ​១៩ ជាពិសេស​លោក​ស្នងការ បាន​ណែនាំ​ដល់​កម្លាំង​ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ជា​ពិសេស​អនុវត្ត​តាម​វិធានការ ៣​ការពារ ៣​កុំ និង​វិធានការ​ណែនាំ​ផ្សេងៗ​ទៀត​របស់​ក្រសួង​សុខាភិបាល ៕

Filed in: ព័ត៌មានជាតិ