ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ចិន​

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ចិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ មុនពេល​ចាកចេញ​ពី​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​នោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជា​ទ្វេភាគី​ជាមួយ ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​មហា​វិមាន​ប្រជាជន​ចិន​។​
​
ក្នុង​ជំនួប​នេះ ឯកឧត្តម​ប្រធានាធិបតី​ចិន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ឆ្លើយតប​តាម​ការអញ្ជើញ​របស់​ថ្នាក់ដឹកនាំ​ចិន អញ្ជើញ​មក​ចូលរួម​ក្នុង​វេទិកា​ស្តីពី​«​ខ្សែក្រវ៉ាត់ និង​ផ្លូវ​»​លើក​ទី​២ ស្តីពី​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នាពេលនេះ​។ ឯកឧត្តម​មាន​ប្រសាសន៍​បន្ត​ថា វត្តមាន​របស់​សម្តេច​តេជោ បាន​រួមចំណែក​ដល់​ភាពជោគជ័យ​របស់​វេទិកា​ដែល​យើង​បាន​បញ្ចប់​នាពេលនេះ​។ ឯកឧត្តម មានប្រសាសន៍​បន្ត​ថា យើង​នឹង​ជួប​គ្នា​ក្នុង​កិច្ចប្រជុំ និង​វេទិកា​ក្រោយៗ​ទៀត ដើម្បី​បន្ត​កិច្ចការ​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។

លោក​ប្រធានាធិបតី​ចិន ឯកឧត្តម ស៊ី ជិន​ពីង ក៏​បាន​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ​ក្នុង​ការបន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត​ក្នុង​អណត្តិ​ថ្មី ហើយ​ឯកឧត្តម គាំទ្រ​សម្តេច​តេជោ ជានិច្ច​។ ប្រទេស​ចិន នឹង​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយរ​វា​ង​ប្រទេស​យើង​ទាំង​ពីរ​។​
​
ជា​ការឆ្លើយតប សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជា​កំពុង​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បណ្តើរៗ ពី​គោលនយោបាយ​«​ខ្សែក្រវ៉ាត់ និង​ផ្លូវ​» តាមរយៈ​ការតភ្ជាប់​លើ​គ្រប់​វិស័យ​។

សម្តេច​តេជោ មានប្រសាសន៍​បន្ត​ថា យុទ្ធសាស្ត្រ​ខ្សែ​ក្រ​វ៉ាត និង​ផ្លូវ ស្របគ្នា​និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ទិសដៅ​ក្នុង​ការតភ្ជាប់​លើ​គ្រប់ផ្នែក និង​គ្រប់​វិស័យ​ទាំងអស់​។

សម្តេច​តេជោ បាន​អរគុណ ឯកឧត្តម​ប្រធានាធិបតី​ដែល​បាន​ទទួល​សម្ដេច និង​គណៈប្រតិភូ ហើយ​សម្តេច​បាន​អបអរសាទរ​ពី​ភាព​ជោគជ័យ​នៃ​ការ​នៃ​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​២​នេះ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្រទេស​ចិន ក៏ដូចជា ឯកឧត្តម​ប្រធានាធិបតី​ផ្ទាល់ ដែល​វា​បាន​ក្លាយទៅជា​ការងា​ររ​បស់​យើងទាំងអស់គ្នា ហើយ​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​នេះ​គឺ​បាន​ចូលរួមចំណែក​ជាច្រើន​ដល់​កម្ពុជា សម្រាប់​ការអភិវឌ្ឍ​ប្រទេស​។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​ដល់ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង ដែល​បាន​ចូលរួម​ជួយ​ដល់​កម្ពុជា​ដែល​នឹង​ត្រូវ​ប្រឈម​ជាមួយនឹង​ការ EBA របស់​សហភាព​អឺរ៉ុប ដែល​ចំណុច​នេះ ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង ក៏​បាន​បញ្ជាក់​ពី​ការខិតខំ​របស់ ឯកឧត្តម ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ផងដែ​។

ក្នុងឱកាស​នោះ​សម្តេច​តេជោ ក៏​បាន​ជម្រាបជូន ឯកឧត្ដម​ប្រធានាធិបតី ថា​កម្ពុជា​កំពុង​ធ្វើការ​កែទម្រង់​ផ្ទៃក្នុង​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​មាន​លក្ខណៈ​ប្រកួតប្រជែង ក្នុង​គោលបំណង​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម របស់​អ្នក​វិនិយោគិន​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សម្ដេច​ក៏​បាន​ស្នើ​ដល់​ក្រុមហ៊ុន​ចិន​មក​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត ជាពិសេស​យ៉ាងណា​ឲ្យ​ទីផ្សា​រចិន​មាន​ការបើកចំហ​ជាង​មុន​សម្រាប់​ការ​នាំចូល​ផលិតផល​កសិផល​ពី​ប្រទេស​កម្ពុជា​ផងដែរ ដើម្បី​រក្សា​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​មានប្រសាសន៍ថា កម្ពុជា និង​ចិន​ជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា​។ ប្រទេស​យើង​ទាំង​២​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ ជាពិសេស​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដែល​យើង​អាច​បន្ត​ធ្វើ​ការងារ​ជាមួយ​គ្នា​តាម​ផែនការ​សកម្មភាព ហើយ​យើង​ត្រូវតែ​បន្ត​ថែទាំ​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​អោយបាន​ល្អ​។

ឯកឧត្តម ស៊ី​ជិន​ពីង ក៏បាន​លើកឡើង​អំពី​ព្រះរាជទស្សនកិច្ច​របស់ សម្ដេចព្រះ​នរោត្តម​សីហ​មុនី ដែល​ព្រះអង្គ​នឹង​ត្រូវ​យាង​មក​ប្រទេស​ចិន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ​មួយ​នៅ​ពាក់កណ្តាល​ខែ​ឧសភា​ខាងមុខនេះ​។

ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​នេះ គឺ​ចិន នឹង​ជំរុញ​ការកសាង​ក្នុង​តំបន់​សេដ្ឋកិច្ច​ដូចជា​ការកសាង​ព្រលានយន្តហោះ ផ្លូវ​ល្បឿន​លឿន ជាពិសេស​ក្នុងការ​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​តាម​គោលការណ៍​ដែល​ផ្ដល់ជូន​។ ចិន​នឹង​បន្ត​គាំទ្រ​ជួយ​ដល់​វិស័យ​ការពារ​ជាតិ​ដល់​ប្រទេស​កម្ពុជា​ផងដែរ ហើយ​ក្នុង​ន័យ​នេះ ឯកឧត្តម​ប្រធានាធិបតី​ចិន បានប្រកាសថា​ចិន​នឹង​ជួយ ៦០០​លាន​យ័ន ដល់​វិស័យ​ការពារ​ជាតិ​កម្ពុជា​។ ភាគី​ទាំងពីរ​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ជាពិសេស​ការផ្លាស់ប្ដូ​រទ​ស្សនៈ​កិច្ច​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ឯកឧត្តម បានបញ្ជាក់​ថា ថ្មីៗ​នេះ​ប្រទេស​ចិន និង​សិង្ហ​បុរី​បានធ្វើការ​ជាមួយគ្នា​ក្នុង​ការបង្កើត​របៀង​សេដ្ឋកិច្ច ដើម្បី​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច ហើយ​ក្នុង​ន័យ​នេះ គឺ​ចិន​ស្វាគមន៍​កម្ពុជា​ចូលទៅ​ក្នុង​របៀង​សេដ្ឋកិច្ច​ផង​ដែរ​។​
​
សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បាន​អរគុណ​ដល់ ឯកឧត្តម​ប្រធានាធិបតី​ចិន ក៏​ដូច​ជា​រដ្ឋាភិបាល​ចិន ដែល​កន្លងមក​តែងតែ​ចូលរួមចំណែក​ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ហើយ​សម្តេច​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ស្ថានភាព​ផ្ទៃក្នុង ក៏​ដូចជា​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មាន​ភាព​ល្អប្រសើរ​ហើយ​បច្ចុប្បន្ន​គឺ​ល្អប្រសើរ​ជាង​កាល​បោះឆ្នោត​ឆ្នាំ​១៩៩៨ ហើយ​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៨​នេះ គឺ​កាន់តែ​មាន​ភាពល្អប្រសើរ ហើយ​សម្រាប់​បី​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩ សេដ្ឋកិច្ច​កម្ពុជា​ក៏​នៅតែ​មាន​លក្ខណៈ​ល្អប្រសើរ​ផងដែរ​។

ដូច្នេះ​តាមរយៈ​ជំនួប​នេះ​គឺ​បាន​ប្រព្រឹត្តទៅ​ជា​ផ្លែផ្កា​ដែល​ប្រទេស​ទាំង​ពីរ នឹង​សហការ​គ្នា​ជា​មិត្តភាព ជា​មិត្ត​ដែក​ថែប ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ព័ត៌មានជាតិ