ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

មុខសញ្ញា​គាស់​ទ្វារ​រថយន្ត​លួច​យក​ទ្រព្យម្បត្តិ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​បាន​នៅក្រុង​បាត់ដំបង​

មុខសញ្ញា​គាស់​ទ្វារ​រថយន្ត​លួច​យក​ទ្រព្យម្បត្តិ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​បាន​នៅក្រុង​បាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី​២៧​ខែ​មេសា​ឆ្នាំ​២០២១​វេលា ម៉ោង​១២​និង​១៥​នាទី​នៅ​ចំណុច បន្ទប់​ជួល​ស្ថិតក្នុង ភូមិ កាប់​គោ​ថ្មី​សង្កាត់ អូរ​ចារ​ក្រុង​បាត់ដំបង​ខេត្ត បាត់ដំបង អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី លោក​ឧត្ដមសេនីយ៍ ទោ​សាត​គឹម​សាន​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ក៏​ដូច​យោបល់​របស់​លោក វរសេនីយ៍ឯក​លឹម​ពុទ្ធីឡា​ស្នងការរង ផែនកា​រងារ នគរបាល ព្រហ្មទណ្ឌ​និង ដោយ​បាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម​គឺ​ប៊ុណ្ណា​រ៉ា​ព្រះរាជ អាជ្ញា​នៃ អយ្យ ការ អម​សាលា​ដំ​បូ ង​ខេត្តបាត់ដំបង ។

​លោក វរសេនីយ៍ឯក​ឈឿង​គឹម​សុង​នាយ​ការិ យាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល​បាន​ដឹកនាំ​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​វ៉ា​ន់តា​រ៉ា​នាយរង​ការិយាល័យ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​អំពេី​លួចមាន​ស្ថាន​ទម្ងន់​ទោស​(​គាស់​សោរទ្វារថ​យន្ត​លួច​យក​ទ្រព្យសម្បត្តិ​)០១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ចឹក​បូរ៉ា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​កាប់​គោ​ថ្មី​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​មកកាន់​ស្នងការដ្ឋាន​ដេ​ី​ម្បី​ស្រាវជ្រាវ​។​

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​២៦​ខែ​មេសា​ឆ្នាំ​២០២១​វេលា​ម៉ោង​០២​និង​៣២​នាទី​រំលង​អាធ្រា​ត្រ​នៅ​ចំណុច​ភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​គាស់​សោរទ្វារថ​យន្តដែល​ម្ចាស់​ចត​ទុក​នៅ​ខាងក្រៅ​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​ពេជ្រ​សុវណ្ណ​ឆាយ​ឌី​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​មាន​ទីលំនៅ នាទី​កន្លែងកើតហេតុ​ខាងលើ​។
-*​សម្ភារៈ បាត់បង់ រួមមាន ៖
-​អត្តសញ្ញាណ បណ្ណ សញ្ជាតិ ខ្មែរ​០១​សន្លឹក​
-​បណ្ណ បើកបរ​០១​សន្លឹក​
-​បណ្ណ សម្គាល់ យានយន្ត ០២​សន្លឹក​
-​កាត​ATM ០៣​សន្លឹក​
-​រូប ចម្លាក់​ព្រះអង្គ​ចំនួន​០៣
-​កូន កាបូប​ចំនួន​០២​។

​នៅ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដាក់ ពាក្យបណ្តឹង​ចូល​មក​សមត្ថកិច្ច​នគ​របាល​និង​ឆ្លង​តាម​រៈការ​ស្រាវជ្រាវ ទើប​កំណត់​បាន​ពី​មុខសញ្ញា​នេះ រហូត​ឈានដល់​ការ​នាំខ្លួន​មក​សាកសួរ ។

​ក្រោយពី​បាន​សារភាព​ទទួលស្គាល់​នូវ​សកម្ម ភាព​ល្មើស​របស់​ខ្លួន​រួចមក បច្ចុប្បន្ន ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
(​រូបភាព​ផែនកា​រងារ​/​ព្រហ្មទ័ណ្ឌ​/​គឹម​សុង​)
​

Filed in: ព័ត៌មានជាតិ