ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ក្រសួង​ធនធានទឹក ជូន​ដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ដល់ ថ្ងៃទី​០៤ ខែ​ឧសភា​, ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន

​ក្រសួង​ធនធានទឹក ជូន​ដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ដល់ ថ្ងៃទី​០៤ ខែ​ឧសភា​, ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុ​អាកាស នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ដល់​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២១​។​
​
ក្រសួង​បញ្ជាក់ថា ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា កាន់តែ​បង្កើន​ឥទ្ធិពល​គ្របដណ្តប់​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ខ្យល់​ប្តូរ​ទិស​បណ្តើរៗ មក​ពី​និរតី ដែល​ជា​សញ្ញា​បង្ហាញ​ថា រដូវវស្សា​នឹង​ចាប់​នៅ​សប្តាហ៍​ទី​១ នៃ​ខែ​ឧសភា​ខាងមុខនេះ​។ ស្ថានភាព​បែប​នេះ នឹង​ធ្វើឲ្យ​កម្ពុជា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ធ​ម្យ​ទៅ​ច្រើន តាម​តំបន់​។​

​ជាមួយនឹង​ធាតុអាកាស​បែបនេះ ក្រសួង​ធនធានទឹក នៅតែ​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ​បា​តុ​ភូ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន​ជាពិសេស នៅ​បណ្តា​ខេត្ត​នៃ​ទំនាប​កណ្តាល​៕

Filed in: ព័ត៌មានជាតិ