ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក កើត ឆែ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​យក​ស្បៀងអាហារ​ចែកជូន​ប្រជាពលរដ្ឋ​និង​កម្មករ​ទីទាល់ក្រ​ជាង​១​ម៉ឺន​គ្រួសារ​នៅថ្ងៃនេះ​

​លោក កើត ឆែ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​យក​ស្បៀងអាហារ​ចែកជូន​ប្រជាពលរដ្ឋ​និង​កម្មករ​ទីទាល់ក្រ​ជាង​១​ម៉ឺន​គ្រួសារ​នៅថ្ងៃនេះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការគ្នា​ជាមួយ​កម្លាំង​កងទ័ពជើងគោក បាន​និង​កំពុង​រៀបចំ ចាត់ចែង យក​ស្បៀងអាហារ ចុះ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ និង​កម្មករ​ទីទាល់ក្រ​ជាង​១​ម៉ឺន​គ្រួសារ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២១​នេះ ទៅ​តាម​ការណែនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ក្រុមការងារ អាជ្ញាធរ​តាម​ខណ្ឌ និង​កងកម្លាំង​ទាហាន បាន​និង​កំពុង​ដុតដៃ ដុតជើង​ក្នុង​ការដឹកជញ្ជូន​ស្បៀង​អាហារ​ទៅតាម​ដាល​គោលដៅ​ខណ្ឌ​នី​មួយៗ ដែល​ត្រូវ​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន ខណៈ​ដែល​ទីតាំង​របស់​ពួកគាត់​ជា​កន្លែង​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើង​បែប​នេះ ខណៈ​ដែរ​លោក​តំណាង លោក ឃួ​ង ស្រេង អញ្ជើញ​ទទួល​អំណោយ​ពី​លោក យុន ប៊ុនលី និង​លោកស្រី ហៀវ លន់ សមាជិក សមាជិកា​សមាគម​កាយ​រឹទ្ធិ​នារី​កម្ពុជា នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា​នេះ​។​

​អំណោយ​ដែល​ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ មាន​អង្ករ​ចំនួន​១៥​តោន ដើម្បី​យក​ទៅ​ចាត់ចែង​ក្នុង​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ខណៈ ដែល​ជំងឺ​នេះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នៅតែ​បន្ត​ការ​រាលដាល​ឥតឈប់ឈរ​។​

​ក្រៅ​ពី​ការលើកឡើង​ខាងលើ​លោក កើត ឆែ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ស្រី ជា​សប្បុរសជន​ខាងលើ ដែល​បាន​ឧបត្ថម្ភ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​នេះ​ជា​កាយវិការ​ដ៏​ប្រពៃ ប្រកប​ដោយ​មនុស្សធម៌ និង​គុណធម៌ ដោយ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្រប​តាម​ការអំពាវនាវ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​ការចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ មេ​រោគកូ​វីដ​១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំងប្រទេស​បាន​ទាន់ពេលវេលា​៕
​

Filed in: ព័ត៌មានជាតិ