ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖​ថ្ងៃទី​២៣​ខែ​មេសា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុ រាត្រី​អភិបាលខេត្ត អញ្ជើញ​ចុះ​ពិនិត្យ​មើល​ទីតាំង ៤​កន្លែង ក្នុង​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​និង​អមដំណើរ​ដោយ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៉ិន មេបញ្ជាការ អាវុធហត្ថ ខេត្ត បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ទោ
​សេង ធា​រិន មេបញ្ជាកា​ររ​នាយសេនាធិកា​រ​យោធភូមិភាគ​ទី​៥ លោក គាត់ ហ៊ុល និង​លោក​នួន នី​ណារ៉ូ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត​

​ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បញ្ជាក់ថា សម្រេច​បិត​ចំនួន​៤​ទីតាំង ដែល​ជាប់​សង្ស័យ​ថា​មាន​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ហើយ​ទីតាំង​ដែល​ត្រូវ​បិទ​រួមមាន​ដូចជា ៖​ទី​១.​តាំង​អាគារ​ជួល​ម៉ា​វង្សា​ដើម​ស្វាយ ស្ថិតក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​.​ក្រុង​ប៉ោយប៉ែត​
​ទី​២.​តាំង​សណ្ឋាគា​រកា​សុីណូ​ប៉ោយប៉ែត​ភែលេស​ផ្លាស ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​.​ក្រុង​ប៉ោយប៉ែត ។​

​ទី​៣.​តាំង​ផ្ទះសំណាក់​៩៩៩ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​.​ក្រុង​ប៉ោយប៉ែត ។

​ទី​៤.​វីឡា​មួយកន្លែង​ក្នុង​បូរី​រស្មី​ដូង​ច័ន្ទ ស្ថិតក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​.​ក្រុង​ប៉ោយប៉ែត ។

​ទីតាំង​ខាងលើ​ជា​ទីកន្លែង​ដែល​ឈ្មោះ ច​ន ហា​ន់ ស៊ូ​ហាន​តូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ ឥណ្ឌូនេស៊ី ស្នាក់នៅ​ផ្ទះជួល​ក្នុង​បូរី​ដួង​ច័ន្ទ ដែល​បាន​ធ្លាប់​បាន​ចេញ​ចូល ដោយ​ជន​នេះ​វិជ្ជមាន​ជំងឺ​កូវី​ត​១៩ ។​

​សូម​ពុក​ម៉ែ​បងប្អូន​ថែរក្សា​នូវ​សុខភាព ហូប​ស្អាត រស់នៅ​ស្អាត ផឹក​ស្អាត ជាពិសេស​សូម​ចូលរួម​គោរព​នូវ​វិធានការ ៣​ការពារ ៣​កុំ និង​២​ចូលរួម របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច ជា អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ទាំងអស់គ្នា​។​

​ហើយ​បច្ចុប្បន្ន ទីតាំង​ខាងលើ​ត្រូវ​បាន​បិទ​ខ្ទប់​មិន​ឱ្យ​ចេញ​ចូល ចំណែក​អ្នកជំងឺ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​៕

Filed in: ព័ត៌មានជាតិ