ទាន់ហេតុការណ៍
នគរបាលឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែងនៅស្រុកភ្នំស្រួច សមត្ថកិច្ចជួយសង្គ្រោះនារីបម្រើសេវា ១០នាក់ ក្នុងនោះមានអនីតិជន ៦នាក់ និងឃាត់ខ្លួនមនុស្ស ៣នាក់==>ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បន្ត​ទទួល​បាន​អំណោយ​ពី​សប្បុរសជន ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បន្ត​ទទួល​បាន​អំណោយ​ពី​សប្បុរសជន ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​បន្ត​ទទួល​បាន​អំណោយ​ជា​ភេសជ្ជៈ​ចំនួន ៣០០​កេស ពី​លោក គី សូ​ដា​វីដ អគ្គនាយក​ក្រុមហ៊ុន ស៊ី​ឡាយថ៍ ដើម្បី​ចូលរួម​ចំណែក​ប្រយុទ្ធប្រឆាំង​នឹង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ដែល​ពិធី​ប្រគល់​នេះ​ធ្វើ​ឡើង​នៅ​ទីបញ្ជារកា​រកងរា​ជ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស​។​

​លោក គី សូ​ដា​វីដ បានឱ្យដឹងថា ដើម្បី​ជា​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ក៏ដូចជា​មើលឃើញ​ពី​ភាព​លំបាក​របស់​កងកម្លាំង ដែល​បាន​ឈរជើង​ប្រចាំការ​តាម​គោលដៅ​នានា ក្នុង​គោលបំណង​ដើម្បី​រួមគ្នា​ធ្វើ​យ៉ាងណា​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​ដ​១៩​នេះ ទើប​លោក​បាន​សម្រេចចិត្ត នាំយក​ភេសជ្ជៈ SAPPE និង​ភេសជ្ជៈ B’LUE ផ្តល់ជូន​ដល់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន ៣០០​កេស ដើម្បី​ទុក​ទទួល​ទានពេល​ប្រចាំការ​។​
​
លោក គី សូ​ដា​វីដ បាន​បន្តថា ក្រុមហ៊ុន ស៊ី​ឡាយថ៍ តែងតែ​នាំ​យក​អំណោយ​ជា​បន្ត​បន្តបន្ទាប់​ប្រគល់ជូន​ដល់​កងកម្លាំង ជាក់ស្តែង​នៅ​ថ្ងៃនេះ​ក្រៅពី​ប្រគល់​ភេសជ្ជៈ​ជូន​ដល់ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​ប្រគល់​ភេសជ្ជៈ​ចំនួន​១៥០​កេស ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផងដែរ​។ ជាមួយគ្នា​នោះ​ក្រុមហ៊ុន ក៏​តែងតែបាន​នាំយក​ភេសជ្ជៈ ប្រគល់ជូន​ដល់​កងកម្លាំង​នៅ​តាម​គោលដៅ​ប្រចាំការ​ជា​បន្តបន្ទាប់​ផងដែរ​។​

​តំណាង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក គី សូ​ដា​វីដ អគ្គនាយក​ក្រុមហ៊ុន ស៊ី​ឡាយថ៍ ដែល​បាន​ចូលរួម​បរិច្ចាគ​ភេសជ្ជៈ​ជូន​ដល់ កងរាជអាវុធហត្ថ ដែល​នេះ​ពិតជា​បាន សបញ្ជាក់​ឱ្យឃើញ​នូវ​កាយវិការ​ប្រកប​ដោយ​សប្បុរសធម៌ និង​ជា​វប្បធម៌​នៃ​ការចែករំលែក ទៅ​លើ​ការជួយ​គ្នា ក្នុង​គ្រា​មាន​ទុក្ខ​លំបាក ក្នុងកំឡុងពេល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ