ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

នាំខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់​ករណី​ប៉ុនប៉ង​លួច​យក​ទ្រព្យសម្បត្តិ​

នាំខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់​ករណី​ប៉ុនប៉ង​លួច​យក​ទ្រព្យសម្បត្តិ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៤:២៥​នាទី នៅ​ចំណុច​ភូមិ​រំចេក​៣​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​លោក​វរសេនីយ៍ឯក​ឈឿង​គឹម​សុង​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ប៉ុនប៉ង​លួច​យក​ទ្រព្យសម្បត្តិ​០១​ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​មកកាន់​ស្នងការដ្ឋាន​។​

​ជនសង្ស័យ​ទាំង​ពីរ រួមមាន ៖
1️⃣​ឈ្មោះ សុខ វ៉ាន់​សួរ ហៅ​ជា​ក្បាល​គោ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​១៣​មករា​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
2️⃣​ឈ្មោះ គា ឆា​នី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

​វត្ថុតាង​ដកហូត​រួមមាន​៖
-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២០​ពាក់​ស្លាក​លេខ​បាត់ដំបង​1AL6678០១​គ្រឿង​
-​ទូរស័ព្ទដៃ​ស៊េរី​ចាស់​ចំនួន​០២​គ្រឿង​
-​មួក​កាតឹប​ពណ៌​ក្រហម​ចំនួន​០១

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០១:១៦​នាទី នៅ​ចំណុច​មុខ​បន្ទប់​ជួល​ស្ថិតក្នុង​ភូមិ​កម្មក​រ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ទៅវិញទៅមក នៅ​ចំណុច​មុខ​បន្ទប់​ជួល​ខាងលើ​រួច​ក៏​បាន​យក​ក្រណាត់​ទៅ​គ្រប​កាមេរ៉ា​សុវត្ថិភាព ក្នុង​គោលបំណង​លួច​យក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​ទិត្យ​សុជាតិ​ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​មាន​ទីលំនៅ​កន្លែងកេីតហេតុ​ខាង​លេ​ី​ដោយសារ​ជន​រង​គ្រោះភ្ញាក់​ខ្លួន​ដឹង​ទាន់​ក៏​ស្រែក​ឆោឡោ ហើយ​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២១ ទើប​សមត្ថកិច្ច​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​មកកាន់​ស្នងការដ្ឋាន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០២ នាក់​ខាង​លើ​កម្លាំង​ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕
​

Filed in: ព័ត៌មានជាតិ