ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ប្រកាស​តែងតាំង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ថ្មី​ខេត្តពោធិ៍សាត់​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា​, លោក​វរសេនីយ៍ឯក ពុទ្ធ លី ជំនួស​លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ​ឌី ដែល​បាន​ទទួលមរណភាព​

​ប្រកាស​តែងតាំង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ថ្មី​ខេត្តពោធិ៍សាត់​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា​, លោក​វរសេនីយ៍ឯក ពុទ្ធ លី ជំនួស​លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ​ឌី ដែល​បាន​ទទួលមរណភាព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ លោក​វរសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ ត្រូវបាន​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ សម្រេច​តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ថ្មី​ខេត្តពោធិ៍សាត់ ជំនួស​លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ​ឌី ដែល​ទើប​ទទួល​មរណភាព​នា​ពេល​ថ្មីៗ​នេះ​។​

​ពិធី​ប្រកាស​នេះ​នឹង​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ស្ថិតក្នុង​ភូមិ​អូរ​ស្ដៅ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដោយ​បាន​ការចូលរួម​ពី​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​។​

​សូមបញ្ជាក់​ថា យោង​ប្រកាស​លេខ ៩៥​ត​.​ត ចុះ​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២១ របស់​ក្រសួង​ការពារជាតិ ត្រូវបានតែងតាំង​ផ្លាស់ប្តូរ​មុខតំណែង លោក​វរសេនីយ៍ឯក ពុទ្ធ លី អត្តលេខ​០១២៩៤៧ មេបញ្ជាការរង ជា​មេបញ្ជាការ​បញ្ជាកា​រកង​រាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​៕

Filed in: ព័ត៌មានជាតិ