ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោកជំទាវ អភិបាលខេត្ត បាន ស្រីមុំ ចុះ​ត្រួតពិនិត្យ និង​លើកទឹកចិត្ត​ក្រុមគ្រូពេទ្យ​ឈានមុខ ដែល​បាន​ជួយ​ក្នុង​កិច្ចការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ តាម​គោលដៅ ហើយ​ជំរុញ​ឱ្យ​មន្ត្រីរាជការ​ទាំងអស់​បន្ត ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​

លោកជំទាវ អភិបាលខេត្ត បាន ស្រីមុំ ចុះ​ត្រួតពិនិត្យ និង​លើកទឹកចិត្ត​ក្រុមគ្រូពេទ្យ​ឈានមុខ ដែល​បាន​ជួយ​ក្នុង​កិច្ចការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ តាម​គោលដៅ ហើយ​ជំរុញ​ឱ្យ​មន្ត្រីរាជការ​ទាំងអស់​បន្ត ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន អភិបាលរង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ មន្ត្រីរាជការ​មកពី​តាម​មន្ទីរ​ជុំវិញ​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ និង​លើកទឹកចិត្ត​ក្រុមគ្រូពេទ្យ​ឈានមុខ ដែល​បាន​ជួយ​ក្នុង​កិច្ចការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ តាម​គោលដៅ ហើយ​ជំរុញ​ឱ្យ​មន្ត្រីរាជការ​ទាំងអស់​បន្ត ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ក៏ដូចជា​ទូទាំងប្រទេស​ផងដែរ ។

​លោកជំទាវ អភិបាលខេត្ត ក៏​បាន​លើក​ទឹក​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ត្រៀម​ចូលរួម​ក្នុង​ការចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បង្ការ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍ ។

​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ជូន​ដល់​មន្ត្រីរាជការ និង​គ្រួសារ​អតីតយុទ្ធជន​នៅតាម​គោលដៅ​នីមួយៗ​នេះ ស្ថិត​នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត និង​មណ្ឌល​សុខភាព​ភ្នំ​ស្ពង់ ក្នុង​ស្រុក​សាលា​ក្រៅ នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ លោកជំទាវ​អភិបាលខេត្ត បានធ្វើការ​កោត​សរ សើរ និង​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់​ក្នុង​ខេត្ត​ប៉ៃលិន ដែល​បាន​លះបង់​ពេលវេលា និង​ខិតខំ​បំពេញភារកិច្ច ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​កូវី​ដ ១៩ យ៉ាង​យកចិត្តទុកដាក់ នៅ​តាម​គោលដៅ​របស់​ខ្លួន​នី​មួយៗ​។

​ក្នុងឱកាស​នោះ​ដែរ លោក ជំទាវ អភិបាលខេត្ត ក៏បាន​លើកឡើង​នូវ​បញ្ហា​ជំងឺ​កូវី​ដ ១៩ ដែល​កំពុងតែ​បន្ត​វាយលុក​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ ចូល​ក្នុង​សហគមន៍ ២០​កុម្ភៈ លើក​ទី​៣ យ៉ាងធ្ងន់ធ្ងរ ដោយ​មិន​ទាន់​ថមថយ​ទៅវិញ​នៅឡើយ​ទេ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង ចំណាយ​ទាំង​កម្លាំងកាយ កម្លាំង​ប្រាជ្ញា និង​ដាក់​បានចេញ​នូវ​វិធានការ​ស្ទើរ​រាល់ថ្ងៃ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​នេះ ដែល​ជា​សត្រូវ​គ្មាន​ស្រមោល និង​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ ។

លោកជំទាវ​អភិបាលខេត្ត ក៏​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចុះឈ្មោះ​ទទួល​នូវ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​~១៩ ឱ្យបាន​គ្រប់ៗ​គ្នា តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ហើយ​ក៏​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ដោយ​ត្រូវ​លាងដៃ​នឹង​សាប៊ូ អាល់​កុល ឬ​ជែល ឱ្យបាន​ញឹកញាប់ ត្រូវ​មាន​គម្លាត​សុវត្ថិភាព​ឱ្យ​បាន​ចំងាយ​១.៥០​ម៉ែត្រ ទៅ​២​ម៉ែត្រ និង​ត្រូវ​ពាក់​ម៉ាស​ការពារ ពេល​ធ្វើដំណើរ​ចេញទៅ​ក្រៅ ដើម្បី​ជៀសវាង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍​កាន់តែ​រីក​ធំ​ទៅៗ ។​
​

Filed in: ព័ត៌មានជាតិ