ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក​វរសេនីយឯក ឈឿន គឹម​សុង បាន​យក​នូវ អំណោយ ថវិកា និង​សម្ភារ​សម្ភារ​:​មួយទៀត ទៅ​ប្រគល់ជូន​ដល់ លោកយាយ លោកតា ដែល​កំពុង​ជួប​ការខ្វះខាត ប្រចាំថ្ងៃ​

​លោក​វរសេនីយឯក ឈឿន គឹម​សុង បាន​យក​នូវ អំណោយ ថវិកា និង​សម្ភារ​សម្ភារ​:​មួយទៀត ទៅ​ប្រគល់ជូន​ដល់ លោកយាយ លោកតា ដែល​កំពុង​ជួប​ការខ្វះខាត ប្រចាំថ្ងៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ក្រោយពី​បាន​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​លោកយាយ លោកតា ០២ នាក់ លោកតា ឈ្មោះ យ៊ាំង អិត អាយុ ៧៤ ឆ្នាំ លោកយាយ ឈ្មោះ សូរ អឿន អាយុ ៦៥ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក សង្កែ ខេត្ត​បាត់ដំបង ដែល​លោកយាយ លោកតា មាន​ការខ្វះខាត​ផង​នោះ នៅ​ថ្ងៃ​ទី ១០ ខែ មេសា ឆ្នាំ ២០២១ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ និង ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប នាំយក​នូវ​អំណោយ និង ថវិកា​របស់ លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ទៅ​ជូន​ដល់​លោកយាយ លោកតា ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ក្នុងនោះ​លោកយាយ​ទទួលបាន​
– អង្ករ ចំនួន ៤០ គីឡូក្រាម​
– ត្រី ខ ចំនួន ០៣ យួរ​
– មី ២ កេស​
– ថវិកា ចំនួន ៣០ ម៉ឺន​រៀល​

​ជា​ចុងក្រោយ​លោកយាយ លោកតា ក៏​បាន​ថ្លែងអំណរគុណ និង ជូនពរ​ដល់​លោក​ឧត្តមសេនីយ៍ត្រី ស្នងការ និង កម្លាំង​ក្រោម​ឱវាទ អោយ​ជួបតែ​ពរ​ទាំង បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

Filed in: ព័ត៌មានជាតិ