ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

រយៈពេល​២​ថ្ងៃ អជ្ញាធរ​ខណ្ឌដូនពេញ បាន​ចុះ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ បាន​ចំនួន​០៥​ករណី ឃាត់ខ្លួន មនុស្ស​បញ្ចូនទៅ តុលាការ​ចំនួន​២០ នាក់

រយៈពេល​២​ថ្ងៃ អជ្ញាធរ​ខណ្ឌដូនពេញ បាន​ចុះ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ បាន​ចំនួន​០៥​ករណី ឃាត់ខ្លួន មនុស្ស​បញ្ចូនទៅ តុលាការ​ចំនួន​២០ នាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​០៩-១០ ខែ​មេសា ឆ្នាំ​២០២១ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ បាន​ចាត់​អោយ លោក ចាន់ គន្ថេ​ត – លោក យស យុទ្ធី និង លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង​ខណ្ឌ​ដូនពេញ ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​បិទ​ទីតាំង ចំនួន​០៥ ជា​បណ្តោះអាសន្ន ដែល​បាន​លើ្មស​ពី​គោលការណ៍​ណែនាំ​រប​ស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ :

👉​ការងារ​បង្ក្រាប​ដឹកនាំ​ដោយ លោក ចាន់ គន្ថេ​ត អភិបាលរង​ខណ្ឌ​មាន​ដូចខាងក្រោម​÷
១-​ហាង​កាហ្វេ​យីហោ​ឈ្មោះ ស្រី​ឡែន កាហ្វេ​ធម្មជាតិ ស្ថិតនៅ​ផ្ទះ​លេខ​៨៤ ផ្លូវ​លេខ​៧០ ភូមិ​១៩ សង្កាត់​ស្រះចក មាន​ការប្រមូលផ្តុំ​គ្នា​មនុស្ស​ច្រើន រដ្ឋបាល​ខណ្ឌ​បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​នេះ​ជា​បណ្តោះអាសន្ន​។
២-​ហាង​កាហ្វេ ប្រេន រតនៈ​វិសាល ស្ថិតនៅ​ផ្ទះ​លេខ​១០៥ ផ្លូវ​៨៦ ភូមិ​២២ សង្កាត់​ស្រះចក មាន​លួចលាក់​បើក​ល្បែងស៊ីសង​តាម​អ៉ិន​ធើ​ណេត និង​មាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន ដូចនេះ​រដ្ឋបាល​ខណ្ឌ​បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​នេះ ហើយ​បាន​ដកហូត​សម្ភារៈ​មួយចំនួន​មាន​÷ តុ ០៣ កៅអី​១០ និង​ទូរទស្សន៍​០១​។​

👉​ការងារ​បង្ក្រាប​ដឹកនាំ​ដោយ លោក យស យុទ្ធី អភិបាលរង​ខណ្ឌ​មាន​ដូចខាងក្រោម​÷

-​ចុះបង្ក្រាប ទីតាំង​ល្បែងស៊ីសង តាម​ប្រព័ន្ធ អ៉ីន​ធើ​ណេត ខុសច្បាប់ ស្ថិតនៅ ផ្ទះ​លេខ​៥២E0 ផ្លូវ​លេខ ១៤៤ សង្កាត់​ផ្សារកណ្តាល​ទី​១ បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង ដក​កុំព្យូទ័រ ចំនួន​១២​គ្រឿង និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៤ នាក់ បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។​
-​បាន​ចុះ​អប់រំ​ណែនាំ ទីតាំង​សង្ស័យ​កត់​ឆ្នោត​ចំនួន​០១​ទីតាំង នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៥ សង្កាត់​ផ្សារកណ្ដាល​ទី​១ បាន​ធ្វើ​កំណត់ហេតុ អប់រំ​ណែនាំ ម្ចាស់​ទីតាំង ហាម​ប្រព្រឹត្ត ល្បែងស៊ីសង​ខុសច្បាប់ ក្នុង​មាន​ប្រព្រឹត្ត បទល្មើស អជ្ញាធរ និង បិទ​ទីតាំង ឃាត់ខ្លួន​មនុស្ស​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។​

👉​ការងារ​បង្ក្រាប​ដឹកនាំ​ដោយ លោក លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង​ខណ្ឌ​មាន​ដូចខាងក្រោម​÷

-​ចុះបង្ក្រាប ទីតាំង​ល្បែងស៊ីសង តាម​ប្រព័ន្ធ អ៉ីន​ធើ​ណេត ខុសច្បាប់ ស្ថិតនៅ​ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​១៧២ ក្រុម​៥៣ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង ដក​កុំព្យូទ័រ ចំនួន​១១​គ្រឿង ទូរទស្សន៍​ចំនួន ០១​គ្រឿង ម៉ូតូ​ចំនួន ០១​គ្រឿង ( ម៉ាក Scoppy ពណ៌​សរ ផ្លាកលេខ PP-1GY 1918 ) កៅអី​ចំនួន ១៧​កៅអី តុ​ចំនួន ១៤​តុ ។ និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៦ នាក់ បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។​
​

 

Filed in: ព័ត៌មានជាតិ