ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​ឯកឧត្តម​ណុប ដា​រា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​តំណាង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​ព្រំប្រទល់​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​-​បន្ទាយមានជ័យ​

​ឯកឧត្តម​ណុប ដា​រា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​តំណាង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​ព្រំប្រទល់​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​-​បន្ទាយមានជ័យ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)÷​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​កម្លាំង​ចម្រុះ​ដែល​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ការឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ត្រង់​ចំណុច​ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង ដែល​មាន​ព្រំប្រទល់​ជាប់​និង​ខេត្ត​បន្ទាយមានជ័យ​។​
​បាន​ណែនាំ​អោយ​ក្រុម​ការងារ​ចម្រុះ​ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​រាល់​ការ​ចេញ​ចូល​ឆ្លងកាត់​ខេត្ត​អោយបាន​ត្រឹមត្រូវ ជា​ពិសេស​ត្រូវ​ត្រួតពិនិត្យ​វាស់​កំដៅ​និង​ឱ្យ​ពួកគាត់​លាងដៃ​សម្អាត​ជាមួយ​អាកុល​ឱ្យបាន​ញឹកញាប់ ត្រូវ​ពាក់​ម៉ាស ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង បាន​ពិនិត្យ​ជាក់ស្ដែង​កន្លែង​ស្នាក់នៅ និង​ការហូបចុក​របស់​កង​កម្លាំង​។​

​ក្នុងឱកាស​នោះ​ក៏​បាន​នាំយក​នូវ​អំណោយ​របស់​ឯ​ឧ​អភិបាលខេត្តជូន​កង​កម្លាំង​ចម្រុះ​ដែល​ឈរជើង​នៅ​ទីនោះ មាន​ម៉ាស់ មី នឹង​ទឹកបរិសុទ្ធ​ផងដែរ ។​

Filed in: ព័ត៌មានជាតិ