ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ការងារ​បង្ក្រាប​ដឹកនាំ​ដោយ លោក ចាន់ គន្ថេ​ត អភិបាលរង​ខណ្ឌ​មាន​ដូចខាងក្រោម​៖
១-​ហាង​កាហ្វេ​យីហោ​ឈ្មោះ ស្រី​ឡែន កាហ្វេ​ធម្មជាតិ ស្ថិតនៅ​ផ្ទះ​លេខ​៨៤ ផ្លូវ​លេខ​៧០ ភូមិ​១៩ សង្កាត់​ស្រះចក មាន​ការប្រមូលផ្តុំ​គ្នា​មនុស្ស​ច្រើន រដ្ឋបាល​ខណ្ឌ​បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​នេះ​ជា​បណ្តោះអាសន្ន​។​
២-​ហាង​កាហ្វេ ប្រេន រតនៈ​វិសាល ស្ថិតនៅ​ផ្ទះ​លេខ​១០៥ ផ្លូវ​៨៦ ភូមិ​២២ សង្កាត់​ស្រះចក មាន​លួចលាក់​បើក​ល្បែងស៊ីសង​តាម​អ៉ិន​ធើ​ណេត និង​មាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន ដូចនេះ​រដ្ឋបាល​ខណ្ឌ​បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​នេះ ហើយ​បាន​ដកហូត​សម្ភារៈ​មួយចំនួន​មាន​÷ តុ ០៣ កៅអី​១០ និង​ទូរទស្សន៍​០១​។​
​ការងារ​បង្ក្រាប​ដឹកនាំ​ដោយ លោក យស យុទ្ធី អភិបាលរង​ខណ្ឌ​មាន​ដូចខាងក្រោម​៖
១-​ចុះបង្ក្រាប ទីតាំង​ល្បែងស៊ីសង តាម​ប្រព័ន្ធ អ៉ីន​ធើ​ណេត ខុសច្បាប់ ស្ថិតនៅ ផ្ទះ​លេខ​៥២E0 ផ្លូវ​លេខ ១៤៤ សង្កាត់​ផ្សារកណ្តាល​ទី​១ បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង ដកហូត​កុំព្យូទ័រ ចំនួន​១២​គ្រឿង និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៤ នាក់ បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​
២-​បាន​ចុះ​អប់រំ​ណែនាំ ទីតាំង​សង្ស័យ​កត់​ឆ្នោត ខុសច្បាប់ ចំនួន​០១​ទីតាំង នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៥ សង្កាត់​ផ្សារកណ្ដាល​ទី​១ បាន​ធ្វើ​កំណត់ហេតុ អប់រំ​ណែនាំ ម្ចាស់​ទីតាំង ហាម​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់ ក្នុង​មាន​ប្រព្រឹត្ត បទល្មើស អាជ្ញាធរ និង បិទ​ទីតាំង ឃាត់ខ្លួន​មនុស្ស​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​៕

Filed in: ព័ត៌មានជាតិ