ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុវត្ត​បម្រាម​គោចរ​ឃាត់​រថយន្ត​បាន​ចំនួន​៣​គ្រឿង​ទៀត នៅ​យប់មិញ​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុវត្ត​បម្រាម​គោចរ​ឃាត់​រថយន្ត​បាន​ចំនួន​៣​គ្រឿង​ទៀត នៅ​យប់មិញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២១​នេះ​បាន​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី​០៩ ខែ​មេសា អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​រាជធានី​ភ្នំពេញ បាន​អនុវត្ត​បម្រាម​គោចរ ដោយសារ​ឃាត់​រថយន្ត​បាន​ចំនួន​១​គ្រឿង និង​ម៉ូតូ​ចំនួន​២​គ្រឿង​។​

​យានយន្ត​ដែល​ត្រូវ​បាន​ឃាត់ ពេល​អនុវត្ត​បម្រាម​គោចរ​រួមមាន​៖

* យប់​ថ្ងៃ​ទី​០២ ខែ​មេសា ឃាត់​ម៉ូតូ​៦៥​គ្រឿង និង​រថយន្ត​៨​គ្រឿង​។​
* យប់​ថ្ងៃ​ទី​០៣ ខែ​មេសា ឃាត់​ម៉ូតូ​៦៩​គ្រឿង និង​រថយន្ត​១៣​គ្រឿង​។​
* យប់​ថ្ងៃ​ទី​០៤ ខែ​មេសា ឃាត់​ម៉ូតូ​០៤​គ្រឿង និង​រថយន្ត​៦​គ្រឿង​។​
* យប់​ថ្ងៃ​ទី​០៥ ខែ​មេសា ឃាត់​ម៉ូតូ​០៨​គ្រឿង និង​រថយន្ត​០១​គ្រឿង​។​
* យប់​ថ្ងៃ​ទី​០៦ ខែ​មេសា ឃាត់​រថយន្ត​២​គ្រឿង​។​
* យប់​ថ្ងៃ​ទី​០៧ ខែ​មេសា ឃាត់​រថយន្ត​២​គ្រឿង​។​
* យប់​ថ្ងៃ​ទី​០៨ ខែ​មេសា ឃាត់​រថយន្ត​៣​គ្រឿង និង​ម៉ូតូ​៦​គ្រឿង​។​
* យប់​ថ្ងៃ​ទី​០៩ ខែ​មេសា ឃាត់​រថយន្ត​១​គ្រឿង និង​ម៉ូតូ​២​គ្រឿង​។​

​សូមជម្រាបថា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​បម្រាម​គោចរ គឺ​ហាមឃាត់​ការធ្វើដំណើរ​ចាប់ពី​ម៉ោង ៨ យប់ ដល់​ម៉ោង ៥ ភ្លឺ ក្នុង​រយៈពេល​១៤​ថ្ងៃ លើកលែង​ក្នុងករណី​ចាំបាច់ និង​បុគ្គល​អាទិភាព​។​

​ដើម្បីឲ្យអ​ស់​មន្ទិលសង្ស័​យ និង​ងាយស្រួល ក្នុង​ការបកស្រាយ​ចម្ងល់ ជូន​ប្រជាពលរដ្ឋ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ដាក់​ប្រើប្រាស់​នូវ​លេខ​ទូរស័ព្ទ Hotline និង​លេខ ៣ ប្រព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទំនាក់ទំនង​សួរ​សំណួរ​បន្ថែម នៅពេល​មាន​ចម្ងល់​ណាមួយ ជុំវិញ​ការអនុវត្ត​នូវ​បម្រាម​គោចរ ដែល​បាន​ដាក់ចេញ​នេះ​។​

​លេខ​ទាំងនោះ រួមមាន​៖
* ទី​១៖ Hotline 1299
* ទី​២៖ 098 379 777
* ទី​៣៖ 077 856 966
* ទី​៤៖ 099 429 040

Filed in: ព័ត៌មានជាតិ