ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដល់​មន្ត្រី​មូលដ្ឋាន​ស្រុក​ពារាំង​

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដល់​មន្ត្រី​មូលដ្ឋាន​ស្រុក​ពារាំង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​)៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ពារាំង នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ បាន​ចុះ​ជួប​មន្ត្រី​ថ្នាក់​ឃុំ​ទាំង​៩ របស់​ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដើម្បី​បន្ត​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​បច្ចុប្បន្ន​កម្ពុជា​កំពុង​មាន​សន្ទុះ​កើនឡើង​គួរឲ្យ​ព្រួយបារម្ភ​។​

ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​ការកោតសរសើរ​ដល់​មន្ត្រីអាជ្ញាធរ​គ្រប់ថ្នាក់ ដែល​កន្លងមក​នេះ​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត និង​គ្រប់​មធ្យោបាយ​ដែលមាន ក្នុង​ការចូលរួម​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ តាម​ការអំពាវនាវ និង​ចង្អុលបង្ហាញ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៍​ដូចជា​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល​។​

ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ដែល​សម្រេច​បាន​ខាងលើ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ក៍​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​មូលដ្ឋាន​នូវ​វិធានការ​មួយចំនួន​ដែល​ត្រូវ​អនុវត្ត​បន្ត​នា​ពេល​ខាង​មុខ​មាន​ដូចជា​៖

1. បង្កើន​ការគ្រប់គ្រង​ឱ្យបាន​ល្អ​ចំពោះ​អ្នក​ធ្វើ​ចត្តា​ឡឺស័ក តាមរយៈ​ការអប់រំ​ដើម្បី​ឲ្យ​ពលរដ្ឋ​ទូទៅ​បាន​យល់​ច្បាស់​អំពី​ផលវិបាក​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដល់​អាយុជីវិត​ផ្ទាល់ខ្លួន ក្រុមគ្រួសារ ក៏ដូចជា​សង្គមជាតិ​ទាំងមូល​។​

2. យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ច្បាប់ សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​អំពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

3. នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខ យកចិត្តទុកដាក់​ថែរក្សា​ការពារ​សុខភាព​កុំ​ឱ្យ​ឆ្លង​រោគកូ​វីដ​-១៩ ដោយ​ផ្អាក​រាល់​ពិធី​ជួបជុំ​ផ្សេងៗ ពិសេស​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​វិធានការ ៣​ការពារ ៣​កុំ ដែល​៣​ការពារ​សំដៅ​ដល់​ការពាក់​ម៉ាស់ លាងដៃ និង​រក្សា​គម្លាត​សុ​វ​សុវត្ថិភាព និង​៣​កុំ គឺ​កុំទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កុះករ កុំទៅ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល ប្រើ​ម៉ាស៊ីនត្រជាក់ និង​កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា ធ្វើ​គារវកិច្ច​គ្នា​ជាដើម​។​

4. បន្ត​អប់រំ​ណែនាំ​អំពី​ច្បាប់​ស្តីពី​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ក្នុង​គោលដៅ​ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ និង​សុខភាព​សា​សាធារណៈ​។​

នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ក៍​បាន​នាំយក​ម៉ាស​ចំនួន ១២០,០០០​ម៉ឺន​ម៉ាស និង អាល់​កុល ចំនួន ៨០ កាន ទៅ​ផ្តល់ជូន​សាលាស្រុក និង​ឃុំ​ទាំង​៩ របស់​ស្រុក​ពារាំង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ