ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សមត្ថកិច្ច​ចម្រុះ​ចាប់ផ្តើម​ដាក់​គោលដៅ​ត្រួតពិនិត្យ​នៅ​ចំណុច​ព្រំប្រទល់​រវាង​ខេត្ត​ជាប់​គ្នា​

សមត្ថកិច្ច​ចម្រុះ​ចាប់ផ្តើម​ដាក់​គោលដៅ​ត្រួតពិនិត្យ​នៅ​ចំណុច​ព្រំប្រទល់​រវាង​ខេត្ត​ជាប់​គ្នា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ចាប់ពី​វេលា​ម៉ោង​សូន្យ​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២១ សមត្ថកិច្ច​ចម្រុះ​ចាប់ផ្តើម​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ត្រង់ចំណុច​ព្រំប្រទល់​នៃ​ខេត្ត​ជាប់​គ្នា ដូចជា​ព្រំប្រទល់​ខេត្ត​កំពត​-​តាកែវ ,​ព្រះសីហនុ ,​កំពង់ស្ពឺ និង​ខេត្ត​កែប​។​

​ចំពោះ​ការដាក់​គោលដៅ​នៅ​ព្រឹក​នេះ សមត្ថកិច្ច​បាន​ដាក់រ​នាំ​ង​បិទផ្លូវ ដើម្បី​ត្រួតពិនិត្យ​អ្នកធ្វើ​ដំណើរ​ចេញ ចូល ត្រង់​ចំណុច​ព្រំប្រទល់​ខេត្ត​ជាប់​គ្នា រួមមាន​៖ ព្រំប្រទល់​ខេត្ត​កំពត​-​ខេត្ត​ព្រះសីហនុ​,​ព្រំប្រទល់​ខេត្ត​កំពត​-​ខេត្តតាកែវ​,​ព្រំប្រទល់​ខេត្ត​កំពត​-​ខេត្ត​កំពង់ស្ពឺ​,​និង​ព្រំប្រទល់​ខេត្ត​កំពត​-​ខេត្ត​កែប​។​

​សូមបញ្ជាក់​ថា ការដាក់​ប៉ុស្តិ៍​បិទផ្លូវ​ត្រួតពិនិត្យ​នេះ បាន​អនុវត្ត​ឡើង បន្ទាប់ពី​មាន​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២១ ដោយ​បាន​សម្រេច​ឲ្យ​បិទ​ផ្លូវ​ចេញ ចូល ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២១​។​ចំពោះ​ការបិទ​នេះ​ក្នុង​គោលបំណង​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។​

​ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ត្រូវបាន​ចាត់ទុក​ជា​តំបន់​មួយ​មិន​ស្ថិតក្រោម​វិសាលភាព នៃ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ទៅវិញទៅមក​នោះទេ​។​ប៉ុន្តែ​សេក្តីសម្រេចក៏​បានលើក​លែង រាល់​ការ​ចរាចរ ដឹក​ទំនិញ​ផ្សេងៗ តាម​ផ្លូវគោក ផ្លូវទឹក ផ្លូវដែក ,​លើកលែង​ការធ្វើដំណើរ​របស់​មន្ត្រី​រាជការ​សាធារណៈ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញ​ការងារ​ប្រចាំថ្ងៃ​,​លើកលែង​ការធ្វើដំណើរ​របស់​កង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន ,​រថយន្ត​សង្គ្រោះ​បន្ទាន់ របស់​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​,​រថយន្ត​ពន្លត់​អគ្គិភ័យ​,​រថយន្ត​ដឹក​កម្មករ ទៅកាន់​រោងចក្រ សហគ្រាស​,​រថយន្ត​ដឹក​សំរាម​,​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​មន្ទី​ពេទ្យ និង​ការធ្វើដំណើរ​ដោយ​មូលហេតុ​ចាំបាច់​ផ្សេងៗ ដោយ​មាន​ការអនុញ្ញាត​ពី​អជ្ញាធរ​មាន​សមត្ថកិច្ច ក៏​ត្រូវបាន​លើកលែង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ