ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បិទ​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​ចូល​ថ្ងៃទី​៧ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មេសា​

​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បិទ​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​ចូល​ថ្ងៃទី​៧ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មេសា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​ការធ្វើដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២១​។ ការបិទ​នេះ​ក្នុង​គោលបំណង​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយទៀត​។

​នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​ផ្លូវការ​។​
​ប៉ុន្តែ​សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ត្រូវបាន​ចាត់ទុក​ជា​តំបន់​មួយ​មិន​ស្ថិតនៅក្រោម​វិសាលភាព នៃ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ទៅវិញទៅមក​នោះទេ​។​

​បើ​ទោះបីជា​យ៉ាងណា​ក្នុង​សេចក្តីសម្រេច​ដែល​ចេញ​នៅ​យប់​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​លើកលែង​ចំពោះ​៖
* ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ទាំង​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក​
* ការធ្វើដំណើរ​របស់​មន្ត្រីរាជការ​សាធារណៈ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញ​ការងារ​ប្រចាំថ្ងៃ ដោយ​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​ប័ណ្ណ​សម្គាល់​ការងារ​របស់​ខ្លួន ឯកសារ​បេសកកម្ម និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​
* ការធ្វើដំណើរ​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន ដោយ​រួមទាំង​ការដឹកជញ្ជូន​ពលករ ដែល​ធ្វើ​ដំណើរ​វិលត្រឡប់​ពី​ក្រៅ​ប្រទេស ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​កាន់​ស្រុកកំណើត​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ចត្តា​ឡី​ស័ក​
* រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ឋ និងេ​កជ​ន​
* រថយន្ត​ពន្លត់​អគ្គិភ័យ​
* រថយន្ត​បម្រើសេវា​ដឹក​ជញ្ជូន​សំរាម និង​កាក​សំណល់​
* ការដឹកជញ្ជូន​កម្មក​រ ទៅ​កាន់​ទីកន្លែង​ការងារ​នៅតាម​រោងចក្រ សហគ្រាស ដែល​ត្រូវ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​
* ការធ្វើដំណើរ​របស់​ព​ល​រដ្ឋ​ទៅ​កាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួលបាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស​មិនឱ្យ​លើស​ពី​៤​នាក់ សម្រាប់​ករណី​នីមួយៗ​
* ការធ្វើ​ដំណើរ​ដោយ​មូលហេតុ​ចាំបាច់​ផ្សេងទៀត ដោយ​មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ក្នុង​សេចក្តីសម្រេច​នេះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​ជា​បណ្តោះអាសន្ន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៧ ដែល​ថ្ងៃ​ទី​២០ ខែ​មេសា​ផង​ដែរ​។​

​តាមរយៈ​សេចក្តីសម្រេច​នេះ រាជរដ្ឋាភិបាល បាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​គណៈ​អភិបាល​រាជធានី ខេត្ត អនុវត្ត​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាប​។
​គណៈ​អភិបាល​រាជធានី ខេត្ត ក៏​ត្រូវបាន​ប្រគល់​សមត្ថកិច្ច​ក្នុង​ការសម្រេច​ដាក់ចេ​ញ​វិធានការ​គ្រប់គ្រង រឹត​ត្បិត ឬ​ហាមឃាត់​ការធ្វើដំណើរ ដោយ​អនុលោម​តាម​គោលការណ៍​ដូច​មានចែង​ក្នុង​ប្រការ​១​ខាងលើ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន សម្រាប់​ភូមិសាស្ត្រ​ក្រុង ស្រុក ខណ្ឌ ឬ​ឃុំ សង្កាត់ ឬ​ភូមិ ឬ​ទីកន្លែង​ណាមួយ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី ខេត្ត​របស់​ខ្លួន ដែល​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ឬ​ក្នុង​គោលបំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​ក្នុង​សេចក្តីសម្រេច​នេះ រាជរដ្ឋាភិបាល ក៏​បាន​ណែនាំ​គណៈ​អភិបាល​រាជធានី ខេត្ត ក្នុង​រយៈពេល​ពីរ​សប្តាហ៍​នេះ ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា ក្នុង​ភូមិសាស្ត្រ​រាជធានី ខេត្ត​របស់​ខ្លួន សំដៅ​គ្រប់គ្រង និង​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ល្អ​ប្រសើរ ព្រមទាំង​ធានា​នូវ​ការគោរព និង​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដោយ​ម៉ត់ចត់ និង​ខ្ជាប់ខ្ជួន អនុលោម​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​ជា​ធរមាន​ទាំង​នៅក្នុង​ការគ្រប់គ្រង​ចរាច​រណ៍ និង​ការដឹកជញ្ជូន​មនុស្ស និង​ទាំង​នៅ​តាម​ទីតាំង​សាធារណៈ​នានា ពិសេស​នៅតាម​វត្ត​អារាម វិហារ​សាសនា និង​ទីតាំង​ផ្សេងទៀត ដែល​អាច​មាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ជួបជុំ​គ​ញ​នា​ក្នុង​ចំនួន​ច្រើន​។​

​គណៈ​អភិបាល​រាជធានី ខេត្ត ក៏​មាន​សិទ្ធ​បង្កើត​យន្តការ​ចាំបាច់​នានា ដើម្បី​តាមដាន ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​ទាំងឡាយ​ក្រោម​ខាងលើ​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន​ផងដែរ​។​
​សូមបញ្ជាក់​ថា វិធានការ​របស់​រាជ​រដ្ឋាភិបាល បាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍​២០​កុម្ភៈ កំពុង​បន្ត​កើនឡើង​ជា​រៀងរាល់ថ្ងៃ និង​រាយ​សាយភាយ​ទៅកាន់​ខេត្ត​ជាច្រើន​៕

Filed in: ព័ត៌មានជាតិ