ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

សម្តេច​ហ៊ុន​សែន​ណែនាំ​ឱ្យ​ក្រសួង​សុខាភិបាល​និង​អ្នកពាក់ព័ន្ធ​គិតគូរ​និង​រៀបចំ​ទុកជាមុន​ពី​លទ្ធភាព​ព្យាបាល​នៅ​តាម​ផ្ទះ​សម្រាប់​អ្នកជំងឺ​កូវី​ដ​-១៩​ដែល​មាន​ស្ថានភាព​ស្រាល​

សម្តេច​ហ៊ុន​សែន​ណែនាំ​ឱ្យ​ក្រសួង​សុខាភិបាល​និង​អ្នកពាក់ព័ន្ធ​គិតគូរ​និង​រៀបចំ​ទុកជាមុន​ពី​លទ្ធភាព​ព្យាបាល​នៅ​តាម​ផ្ទះ​សម្រាប់​អ្នកជំងឺ​កូវី​ដ​-១៩​ដែល​មាន​ស្ថានភាព​ស្រាល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​សារ​ណែនាំ​មួយ​ដោយ​ឱ្យ​ក្រសួង​សុខាភិបាល និង​អ្នកពាក់ព័ន្ធ​គិតគូរ​និង​រៀបចំ​ទុកជាមុន​ពី​លទ្ធភាព​ផ្តល់​ការព្យាបាល​នៅតាម​ផ្ទះ​សម្រាប់​អ្នកជំងឺ​កូវី​ដ​-១៩ ដែល​មាន​ស្ថានភាព​ស្រាល ។​

​បើ​តាម​សារ​សំឡេង​ដែល​ត្រូវាបាន​ចែកចាយ​លើ​បណ្តាញ​សង្គម​នា​ព្រឹក​ថ្ងៃទី​០៦​ខែ​មេសា​សម្តេច​ហ៊ុន​សែន​បានចាត់ទុក​នេះ​គឺជា​ការគិតគូរ​និង​ជា​ការរៀបចំ​ផែនការ​ទុកជា​មុន​ក្នុង​ករណី​អ្នកជំងឺ​កើនឡើង​កាន់តែច្រើន​ហើយ​មិន​អាច​មាន​ទីតាំង​សម្រាប់​ព្យាបាល​។​សម្តេច​បាន​បញ្ជាក់ថា​«​ឥឡូវនេះ​យើង​ត្រូវ​ព្យាករ​សភាពការណ៍​ជា​មុន​អំពី​សមត្ថភាព​ទ្រទ្រង់បាន​នៃ​មន្ទីរពេទ្យ​របស់​យើង​។

​បើសិន​ជំងឺ​មិន​ថមថយ​ទេនោះ គឺ​មន្ទីរពេទ្យ​របស់​យើង​នឹង​ពេញ​ហៀរ​ជោរជន់​ទៅ​ដោយ​អ្នកជំងឺ​ទាំង​ស្រាល​ទាំង​ធ្ងន់​។​ដូច្នេះ​យើង​ត្រូវតែ​មាន​ការរៀបចំ​មួយ​ដោយ​យក​វិធីសាស្ត្រ​តាម​បណ្តា​ប្រទេស​ដែល​មាន​អ្នក ជំងឺ​ច្រើន​រាប់​ទាំង​នៅ​អាមេរិក នៅ​បារាំង នៅ​អឺរ៉ុប និង​ប្រទេស​មួយចំនួន​ទៀត ដែល​មាន​អ្នក ជំងឺ​លើសពី​ចំនួន​ពេទ្យ​ដែល​អាច​ទទួលបាន​»​។​

​សម្តេច ហ៊ុន សែន បាន​បន្តថា «​ខ្ញុំ​ស្នើឱ្យ​ក្រុមការងារ​របស់​យើង​រៀបចំ​នូវ ក្រុម​ប្រតិបត្តិ​ព្យាបាល​នៅ​តាម​ផ្ទះ​ឱ្យ​ហើយ​ស្រេច ហើយ​ដល់​ពេល​ណាមួយ​យើង​ត្រូវ​ពិនិត្យ​អំពី​លទ្ធភាព ក្នុងការ​ទទួលយក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ទុក​សម្រាប់​ព្យាបាល​នៅ​តាម​ផ្ទះ​។ យើង​មិន​អាច​ទទួល​អស់​ទេ ក្នុងករណី​មាន​ការកើនឡើង​ថែមទៀត អ្នក​ជា​តិច អ្នក​ចូល​ច្រើន​។ ទោះបី​យើង​រៀបចំ​មន្ទីរពេទ្យ​ប៉ុន្មាន​ទៀត​ក៏​មិន​គ្រប់​ដែរ អ៊ីចឹង​វិធី​ដោះស្រាយ​មាន​តែ​ទុក​អ្នកមាន​វិជ្ជ​មានកូ​វីដ​-១៩​។ ប៉ុន្តែ​ស្រាល​ទុក​ព្យាបាល​នៅតាម​ផ្ទះ​ទៅវិញ ប៉ុន្តែ​ត្រូវ​មាន​ការវិនិច្ឆ័យ​ឱ្យបាន​ច្បាស់​»​។​បើ​តាម​សម្តេច​សម្រាប់​អ្នក​ព្យាបាល​នៅតាម​ផ្ទះ​ត្រូវតែ​មាន​ស្ថានភាព​ជំងឺ​ស្រាល និង​មាន​ផ្ទះ​សមរម្យ​ដែល​អាច​ព្យាបាល​បាន​។

​មួយវិញទៀត បើ​ផ្ទះ​របស់​អ្នកជំងឺ​មាន​ទំហំ​តូច អាច​ឆ្លង​រៀលដាល​ទៅ​ក្រុម​គ្រួសារ​ត្រូវ​យក​ទៅ​មន្ទីរពេទ្យ​។​សម្តេច​ហ៊ុន សែន បាន​ប៉ាន់ប្រមាណ​ថា យ៉ាងហោច​ណាស់​អាចមាន​អ្នកជំងឺ​៥០​ភាគរយ​ដែលមាន​ស្ថានភាព​ស្រាល​ហើយ​ចង់​ព្យាបាល​នៅតាម​ផ្ទះ​។​ទន្ទឹម​នឹង​ការគិតគូរ​ពី​លទ្ធភាព​ឱ្យ​អ្នកជំងឺ​កូវី​ដ​-១៩​ព្យាបាល​តាម​ផ្ទះ​សម្តេច​ក៏​បាន​ណែនាំ​ឱ្យ​គិតគូរ​ពី​ការគ្រប់គ្រង​អ្នកជំងឺ ពី​ការ​ទៅ​ព្យាបាល​របស់​គ្រូពេទ្យ ព្រម​ទាំង​ការ ឧបត្ថម្ភ​ជា​ថវិកា​និង​ចំណីអាហារ​ផ្សេង​ផងដែរ​។​

​រហូតដល់​ម៉ោង​១០:២០​ព្រឹក​ថ្ងៃ​ទី​៦​មេសា​២០២១​យើង​រកឃើញ​ករណី​ជំងឺ​កូវី​ដ​-១៩​សរុប​ចំនួន ៧២​នាក់ (​ឆ្លង​សហគមន៍​ទាំងអស់​:៧១​និង​នាំចូល​:១​នាក់​)​និង​មាន​ជាសះស្បើយ​៤៧​នាក់​។ ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូវី​ដ​-១៩​សរុប​កើន​២៨២៤​នាក់​ចំនួន​សំរាក​ពេទ្យ​១០០៣​នាក់ និង​ចំនួន​ជាសះស្បើយ​សរុប​កើន​១៧៩៤​នាក់​និង​ស្លាប់​ថ្មី​១​នាក់​សរុប​ស្លាប់​២២​នាក់ ។​ជំងឺ​កូវី​ដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រាត្បា​ត​ក្នុងសហគ​មន៍ហើយ និង​ប្រទេស​ជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូវី​ដ​១៩​ដ៏​ខ្លាំងក្លា​នៅឡើយ ។​

​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រង់ចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។​ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស​ជាប់​ជានិច្ច​និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល ។​

​សូមបញ្ជាក់​ថា​ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូវី​ដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មករា ២០២០ ។​
​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​១១៥ ៕

 

Filed in: ព័ត៌មានជាតិ